Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ផាវ​ច្នៃ​ដាក់​កំប៉ុង​ត្រីខ ដើម្បី​បំផ្ទុះ​យក​ត្រី ភ្លាត់ស្នៀត ផ្ទុះ​ដាច់​កដៃ​ម្ខាង​

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់ បាន​រងគ្រោះ​ដាច់​កដៃ​ខាងស្តាំ ដោយសារ​បំផ្ទុះ​ផាវ ខណៈដែល​ជនរងគ្រោះ​ច្នៃ​ដាក់​ក្នុង​កំប៉ុង​ត្រីខ នៅពេល​យកទៅ​បំផ្ទុះ​យក​ត្រី​នៅក្នុង​ទឹក​ព្រែក​ខាងក្រោយ​ភូមិ នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ទៅ​បំផ្ទុះ​យក​ត្រី​ម្នាក់ឯង​នៅ​ទឹក​ព្រែក​។

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា បុរសរងគ្រោះ​ឈ្មោះ រ៉​ន ហៀ​ប អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សំ​រ៉ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។ ជនរងគ្រោះ​ក៏បាន​ដុត​រំសេវ​ផាវ ដែល​ដាក់​ក្នុង​កំប៉ុង​ត្រីខ តែ​ក៏​ផ្ទុះ​នៅ​និង​លើ​ដៃ បណ្តាល​ឲ្យ​របួស​ដាច់​កដៃ​ត្រឹម​ខាងស្តាំ​។ បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ ត្រូវបញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​ដោយ​៖​កូ​ឡាប​

×