Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ទាំងពីរ ព្រមព្រៀងគ្នា​ដើរ​ហែ​រក្បួន​ក្នុង​ព្រឹត្តិការ​ណ៍អូ​ឡា​ពិ​ច ដោយ​កាន់​ទង់ជាតិ​តែមួយ​តំណាង​ឲ្យ​ប្រទេស​ទាំងពីរ​

​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា ដើរ​ក្បួន​ព្យុះ​ហយា​ត្រាំ​ជាមួយគ្នា ដោយ​កាន់​ទង់ជាតិ បង្រួបបង្រួម​កូរ៉េ នៅក្នុង​កំឡុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ខែក្រោយ​ក្នុងប្រទេស​កូរ៉េខាងត្បូង។​

​ពួកគេ​ក៏បាន​ព្រមព្រៀងគ្នា​ផងដែរ ក្នុងការ​ចូលរួម​គ្នា​ជា​ក្រុម​សំរាប់​ចូលរួម​ប្រកួត​កីឡា​វាយ​គោល​បាល់​លើទឹក​កក (Ice hockey) ផ្នែក​នារី​។​

​ការព្រមព្រៀង​គ្នា​ជាច្រើន​នេះ កើតឡើង​ក្នុង​កិច្ចប្រជុំ​កំរិត​ខ្ពស់​ដ៏​កំរ​រវាង​កូរ៉េ​ទាំងពីរ ដែល​ធ្វើ​នៅ​ភូមិ Panmunjom​។ នេះ​គឺជា​កិច្ចប្រជុំ​កំរិត​ខ្ពស់​លើកដំបូង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។​

​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៩ ខែ​កុ​ម្ភះ ដល់​ថ្ងៃទី ២៥ ខែ​ដដែល ក្នុង​តំបន់ Pyeongchang នៃ​ខេត្ត Gangwon​។​

​ប្រសិនជា​គំរោង​ទាំងនេះ​មានការ​ទទួលស្គាល់ គណៈប្រតិភូ​កីឡា​របស់​កូរ៉េខាងជើង​រាប់រយ​នាក់ រួមមាន​ក្រុម​តន្ត្រី អត្ត​ព​លិ​ក​តៃ​ក្វាន់​ដូ និង​ក្រុម​រាំ​ជាច្រើន​រយ​នាក់ នឹងធ្វើ​ដំណើរ​ចូលទៅ​កាន់​កូរ៉េខាងត្បូង តាម​ច្រកព្រំដែន​គោក​តែម្តង​។​

​ទោះយ៉ាងណា មាន​មនុ​ស្សរាប់​ម៊ឺ​ន​នាក់ ត្រូវបាន​គេ​ដឹងថា បានធ្វើ​ញ​តិ​អន​ឡាយ ដើម្បី​ជំរុញ​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន បោះបង់ចោល​គំរោង​នោះ​៕ សុភ័ក្ត្រ​

×