ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតមុខបាយ និងច្រកមួយចំនួនទៀត ខាងភាគីវៀតណាម បានបិទជាបណ្តោះអាសន្ន មិនឲ្យជាតិសាសន៍នានាចូល បើជាតិសាសន៍ណាចូលវៀតណាម និងដាក់ឲ្យដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីការរីករាលដាលនៃជំងឺ covid 19។
ពាក់ព័ន្ធទៅនឹងជំងឺ covid19 នេះ រដ្ឋបាលខេត្តស្វាយរៀង ក៏ចេញនូវវិធានការក្នុងការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ១៩៕ ដោយ៖វ៉ៃកូ