ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការការឆ្លងរីករាលដាល COVID-19។
តាមសេចក្ដីណែនាំនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿនបានដាក់ចេញនូវវិធានការ និងការណែនាំចំនួន ៧ចំណុច ដើម្បីគ្រប់នាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវអនុវត្ត។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវការរៀបចំជំនួបប្រជុំ ការបណ្តុះបណ្តាលការប្រារព្ធពិធី ការសំណេះសំណាលនានាដែលមានទ្រង់ទ្រាយធំ មានមនុស្សចូលរួមច្រើនកុះករ។
ផ្អាកជាបណ្តោះអាសន្ននូវរាល់បេសកកម្មទៅក្រៅប្រទេស ។ គម្រោង ឬកម្មវិធីមួយចំនួនដែលមិនមានភាពចាំបាច់ចំពោះមុខនោះត្រូវលើកសំណើសុំគោលការណ៍ ដើម្បីផ្អាកការអនុវត្ត ឬការចូលរួមជាបណ្ដោះអាសន្ន។ ករណីមន្ដ្រីដែលមានសមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចលើការងារប្រចាំថ្ងៃ ដែលមានបញ្ហាសុខភាពពាក់ព័ន្ធកូវីដ១៩សាម៉ីអង្គភាពត្រូវរៀបចំយន្ដការបំពេញការងារ សំដៅចៀសវាងការកកស្ទះការងារ៕ ដោយ៖កូឡាប