Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាមេរ៉ា​សុវត្ថិភាព បំពាក់​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ បង្ហាញមុខ​ឃាតករ ចាក់​សម្លាប់​សន្តិសុខ

​ភ្នំពេញ​៖ តាមរយៈ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញមុខ​ជនដៃដល់ ដែល​បាន​ចាក់​សម្លាប់​សន្តិសុខ​ម្នាក់ នៅ​ចំណុច​ធនាគារ​ភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ។​

​បន្ទាប់​បាន​ស្គាល់មុខ​ឃាតករ​យ៉ាងច្បាស់​បែបនេះហើយ សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់ខ្លួនបាន នាពេល​ឆាប់ៗ​ខាងមុខនេះ ។ កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ធនាគារ​នេះ បានបង្ហាញ​ពី​សកម្មភាព​ជនសង្ស័យ មុន​ធ្វើ​សកម្មភាព ជិះ​កង់ និង​កាន់​កាំបិត​ចុង​ស្រួច ចូលមក​ចាក់​ជនរងគ្រោះ​។

​ទោះបីយ៉ាងណា សមត្ថកិច្ច​មិនទាន់​ប្រាប់​ពីមុខ​សញ្ញា​ជនសង្ស័យ​ជា​ឃាតករ ក្នុង​បំណង​ចៀសវាង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី ឈានដល់​ការស្វែងរក​ចាប់ខ្លួន យកមក​ផ្តន្ទាទោស​។​

​សមត្ថកិច្ច បាន​អះអាងថា សព​មានឈ្មោះ ប៊ុន សុខ​ចំរើន ភេទ​ប្រុស អាយុ​ជាង​៤៦​ឆ្នាំ មាន​មុខរបរ​សន្ដិសុខ​ឯកជន ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ មាន​ប្រពន្ធ​និង​កូនៗ​ចំនួន​៦​នាក់ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ គឺជា​សន្តិសុខ​ឯកជន ដែល​មក​ធ្វើការ​នៅ​ធនាគារ​នៅ​កន្លែងកើតហេតុ ទើបតែ​បាន​ជាង​១​ខែ និង តែងតែ​ឃើញ​មាន​មិត្តភក្តិ​ឧស្សាហ៍​មកលេង និង​ផឹកស៊ី​ដល់​យប់​ជ្រៅ ។​
​លុះ​មកដល់​ព្រឹក​កើតហេតុ ក៏​ស្រាប់តែ​ផ្អើល​ឆោឡោឡើង នៅខាងមុខ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPC Bank) និង​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់ ក្នុង​ថ្លុកឈាម ថែមទាំង​មាន​ស្នាម​កាំបិត ចាក់​ចំ​ដើមទ្រូង​តែម្តង ។

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​មូលដ្ឋាន មិនទាន់បាន​បញ្ជាក់ថា ជា​ករណី​អ្វី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​សិន ។​
​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ផ្នែក​កោសល្យវិច័យ បាន​យក​សព​ទៅធ្វើ​កោសល្យវិច័យ នៅ​វត្ត​ស្ទឹងមានជ័យ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​៕​ដោយ​៖​កូ​ឡាប​

×