Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ប្រទាន​ព្រះរាជ​ទ្រព្យ​ចំនួន​៣០​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19

​ភ្នំពេញ​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ ព្រះរាជ​ទ្រព្យ​ចំនួន​៣០​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី នៅ​ថ្ងៃទី​១៩​ខែមីនា​នេះ​ថា
​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ ព្រះរាជ​ទ្រព្យ​ចំនួន ១០០.០០០USD(​មួយរយ​ពាន់​ដុល្លា​អា​មេ​រិច​)​ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ជា​វិភាគទាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19​។​

​ប្រភព​ដដែល បាន​លើកឡើងថា សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ចូលរួម​វិភាគទាន​ព្រះរាជ​ទ្រព្យ​ចំនួន ២០០.០០០(​ពីរ​រយ​ពាន់​ដុល្លា​សហរដ្ឋ​អា​មេ​រិច​)​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សកម្មភាព​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដែល​កំពុង​រាលដាល​ក្នុងពេល​បច្ចុប្បន្ន​។​

​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​ទាំង​ទ្វេ ត្រូវបាន​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង យកទៅ​ប្រគល់ជូន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ភិ​បាល នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ​។ លោក ម៉ម ប៊ុនហេង តំណាងឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​សម្តេចចៅហ្វា​វាំង គង់ សំ​អ៊ុ​ល បានទូល​សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាបថ្វាយបង្គំ​អរ​ព្រះ​គុណ​ជា​អនេក​ថ្វាយ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ដែល​បាន​ប្រោស​ព្រះរាជ​នូវ​ព្រះរាជ​ព្រះ​ទ្រព្យ ដើម្បី​ចូលរួម​រំលែក​ការលំបាក​រាជរដ្ឋាភិបាល និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ជួប​ការលំបាក ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​។ គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៣៧​នាក់​៕​ដោយ​៖​បញ្ញា​ស័ក្តិ

×