Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្អ​ណាស់​! ម្ចាស់​ចុងភៅ​មួយ ប្រកាស​មិន​កាត់លុយ ឬ​ទាមទារ​សំណង ពី​ម្ចាស់​ដើមការ​ដែល​បាន​ពន្យារ ឬ លុបចោល​កម្ម​ពិធី ដោយសារ​កូ​វីដ​-១៩

spot_img

​គិត​មក​ត្រឹម​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន ៣៧ នាក់ ហើយ ដែល​ភាគច្រើន​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស លើកលែងតែ​ករណី​បុរស​ខ្មែរ​ម្នាក់​នៅ​សៀមរាប​ប៉ុណ្ណោះ ។​

​ទន្ទឹមនឹង​ការព្រួយបារម្ភ​ជាខ្លាំង​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​សាលារៀន កន្លែង​កម្សាន្ត ហាង​ខារ៉ាអូខេ និង​រោងភាពយន្ត​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ស្រប​ជាមួយនឹង​ចរាចរ​ណែនាំ​ខាងលើ​របស់​រដ្ឋាភិបាល ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​រួចស្រេច​សម្រាប់​ពិធីមង្គលការ ជប់លៀង ខួបកំណើត ពិធីបុណ្យ​ផ្សេងៗ ត្រូវបាន​សង្កេតឃើញថា បាន​រំសាយ​អស់​ជាច្រើន​រោង​រួចហើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា ។​

​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​សេចក្តីអំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អគារ ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​មជ្ឈមណ្ឌល​សម្រាប់​ជួល​រៀបចំ​ពិធី​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ កុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង​នៃ​ការខូចខាត​ពី​ម្ចាស់​កម្មវិធី​ដែល​កក់​ប្រាក់ សុខចិត្ត​ពន្យារពេល ឬ​លុបចោល​នូវ​ការរៀបចំ​ពិធី​ផ្សេងៗ ដើម្បី​ស្ម័គ្រ​ចូលរួម​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​។

​ដោយឡែក​ចុងភៅ​មួយ​នៅ​ស្រុក​អន្លង់រ​មៀង ខេត្តកណ្តាល បានធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​គាត់​បាន​បើក​ចិត្ត​ទូលាយ មានការ​យល់ដឹង​ពី​កាលៈទេសៈ ដោយ​លោក​បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ថា ចំពោះ​ភ្ញៀវ ឬ​អតិថិជន​ណា បានក​ក់លុយ​យក​ចុងភៅ​របស់លោក ហើយ​អាក់ខាន​កម្មវិធី​វិញ​ដោយសារ​ខ្លាច​ករណី​កូ​វីដ​១៩ អាច​ពន្យា​ពេល​ថ្ងៃ​ខាងមុខ​បាន ឬ​ឆ្នាំក្រោយ​បាន ដោយ​មិន​មានការ​កាត់ថ្លៃ​សំណង​អ្វី​នោះទេ​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ចុងភៅ ចិន​សួង​” បានបញ្ជាក់​ឲ្យ​ថា​៖ «​សួស្ដី​បងប្អូន​និង​អតិថិជន​(​ម៉ូយៗ​)​ដែល​បានជ្រើសរើស​យក​សេវាកម្ម​ខ្ងុំ​បាទ ដោយសារ​តែមាន​ជំងឺ​(​កូ​រ៉ូ​ណា​)​ទើប​ធ្វើការ​អាក់ខាន​កម្មវិធី​នីមួយៗ សំរាប់​បងប្អូន​ដែល​យក​សេវាកម្ម​ចុងភៅ​(​ចិន សួង​)​ថ្ងៃ​ខាងមុខនេះ ហើយ​បងប្អូន​បានក​ក់លុយ ហើយ​លុយ​កក់​របស់​បងប្អូន​អាច​ពន្យា​ទៅ​ថ្ងៃ​ខាងមុខ រឺ​ឆ្នាំក្រោយ​បាន ដោយសារ​យើង​ខ្ងុំ​ឃើញ​សភាព​ជាក់ស្ដែង ដែល​កំពុងតែ​កើតឡើង​លើ​ប្រជាជន​ខ្មែរ​យើង​និង​បណ្ដា​ប្រទេស​ផ្សេងៗ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×