Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ណែ​នាំឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ផ្អាក​នូវ​ការធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​ទាំងពីរ ជា​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ​៖ ដោយ​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ ១៩​មានការ​កើ​ឡើង​យ៉ាងគំហុក និង​ខណៈពេលដែល​រដ្ឋា​ភិ​បាល វៀតណាម​បានដាក់​កម្រិត​លើ​ការធ្វើដំណើរ​ដោយ តម្រូវឱ្យមាន​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​ពី​ប្រទេស​សមាជិក​អាស៊ាន រួមទាំង​ជនជាតិ​វៀតណាម​ដែល​វិលត្រឡប់​ចូល​ប្រទេស​ផង​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា -​វៀតណាម ត្រូវអនុវត្ត​ការណែនាំ ដូចខាងក្រោម​៖

១.​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើ​ដំណល​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣​និង​៥៩ យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។​វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

២.​វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ទេ​។​

៣.​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ ក្នុងប្រទេស​វៀតណាម ប្រសិនបើ​មាន​។​

៤.​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​កម្លាំង​មាន​សមត្ថកិច្ច​តាម​ច្រកទ្វារព្រំដែន​ទាំងអស់ ត្រូវ​សហការ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ធានាថា​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​រួម អាចអនុវត្ត​ដោយ​គ្មាន​ការរាំងស្ទះ​។ អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​ធ្វើការ​ជម្រាបជូន​ភាគី​វៀតណាម អំពី​វិធានការ​ខាងលើនេះ និង​ស្នើសុំ​ការយោគយល់ ហើយ​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​រួមគ្នា ក្នុងការ​បញ្ឈប់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×