ប្រទេសអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេសមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនបំផុត។
អ្នកស្លាប់ដោយសារវីរុសនៅអ៊ីតាលីកើនឡើងដល់ចំនួន ៣.៤០៥នាក់ ក្រោយពេលមានអ្នកស្លាប់ថ្មីចំនួន ៤២៧នាក់បន្ថែមកាលពីថ្ងៃពុធ។
ចំណែកចិន មានអ្នកស្លាប់សរុបចំនួន ៣.២៤៥នាក់ ចាប់តាំងពីមានការផ្ទុះលើកដំបូងកាលពីចុងឆ្នាំមុន។
នៅថ្ងៃព្រហស្បតិ៍ដែរ ភ្នាក់ងារការពារស៊ីវិលរបស់អ៊ីតាលី បាននិយាយថា ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤១.០៣៥ករណី ក្រោយពេលមានការឆ្លងជាង ៥.០០០ករណីបន្ថែមទៀត។
ការឆ្លងថ្មីហាក់មិនមានភាពធូរស្រាលឡើយ ទោះបីរដ្ឋាភិបាលអ៊ីតាលីចាត់វិធានការយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាល៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia