យោងតាមទំព័រហ្វេសប៊ុករបស់ Epicalyptic បានឲ្យដឹងថា ដំរីមួយហ្វូងមានគ្នា ១៤ ក្បាល បានដើរលេងចូលក្នុងភូមិមួយក្នុងខេត្ត Yunan ប្រទេសចិន ដើម្បីស្វែងរកពោត និងចំណីអាហារផ្សេងៗទៀត ។ ទោះយ៉ាងណា ពួកវាច្រឡំប៉ះចំស្រាពោត ៣០ គីឡូក្រាម ហើយផឹកវាទាំងអស់។ ក្រោយមក សត្វដំរីទាំងនោះត្រូវបានគេប្រទះឃើញដេកលក់ទាំងស្ថានភាពស្រវឹង នៅឯចម្ការតែក្បែរនោះ ជាមួយស្នាមញញឹមគួរឱ្យស្រឡាញ់នៅលើមុខរបស់ពួកវា។
ផេកខាងលើបានសរសេរថា៖ “ នៅពេលដែលមនុស្សអនុវត្តការឃ្លាតឆ្ងាយពីសង្គម ក្រុមដំរី ១៤ ក្បាល បានសម្រុកចូលក្នុងភូមិមួយក្នុងខេត្ត Yunan ដើម្បីស្វែងរកពោត និងចំណីអាហារផ្សេងទៀត។ ពួកវាបានបញ្ចប់ជាមួយការផឹកស្រាពោត ៣០ គីឡូក្រាម ហើយស្រវឹងធ្លាក់ភ្នែកដេកលក់នៅចម្ការតែក្បែរនោះតែម្តង“។
ទោះបីស្ថិតក្នុងស្ថានភាពនេះក្តី តែស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកវា គឺបានបង្ហាញយើងត្រូវតែធ្វើការ «ស្តារ» ព្រៃឡើងវិញ ដោយពិចារណាថាវាជាផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើដែលនាំឱ្យដំរីក្រីក្រទាំងនេះត្រូវស្វែងរកភូមិរកចំណី។
ហេតុដូច្នេះ ខណៈពេលដែលការឃ្លាតឆ្ងាយពីសង្គម កំពុងជួយ យើងទាំងអស់គ្នាត្រូវតែធ្វើថែមទៀត តាមរយៈការដាំដើមឈើបន្ថែម ឈប់អភិវឌ្ឍដីដែលមិនមានតម្រូវការចាំបាច់ ជាពិសេស នៅពេលមានគម្រោងបោះបង់ជាច្រើន ដែលអាចត្រូវបានប្រើឡើងវិញ និងមានគោលបំណងឡើងវិញ ។
ការផ្ទុះឡើងនៃ Covid-19 អាចជាសញ្ញាដ៏ល្អណាស់ ដែលយើងគ្រប់គ្នាត្រូវតែបញ្ឈប់ភាពល្ងង់ខ្លៅ ចំពោះអ្វីដែលយើងបានធ្វើទៅលើភពផែនដី ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖worldofbuzz)