ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំ គ្រប់នាយកដ្ឋាន និងប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ នូវវិធានការបង្ការការឆ្លងរាលដាលវីរុសកូវីដ ១៩ សំដៅការពារ សុខុមាលភាពមន្ត្រីនគរបាលអន្តោប្រវេសន៍។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកនាយឧត្តសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមវិធានការបន្ទាន់ សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ៕ដោយ៖កូឡាប