ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញប្រកាសព័ត៌មានថា នាថ្ងៃទី១៩ ខែមីនា ពិធីប្រគល់ និងទទួលប្រអប់សារធាតុតេស្តរកជំងឺ COVID-19(Detection Reagent) ចំនួន៣.០០០សម្រាប់ ដែលជាជំនួយរបស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រជីវវិទ្យាម៉ូលេគុលផ្សិតបាតេរី ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ហើយការប្រគល់នេះត្រូវបានចូលរួមប្រគល់ដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។
ប្រភពដដែល បានបញ្ជាក់ថា សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះជូនចំពោះភាគីចិន ដែលបានផ្តល់ជំនួយដ៏ពិសេសមួយនេះ ហើយលោកមានប្រសាសន៍ថា សារធាតុតេស្តរកជំងឺមួយនេះ វាមានសារសំខាន់ជាខ្លាំង ចំពោះកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា៕ដោយ៖កូឡាប