Husna Liang មកពីប្រទេសចិន បានក្លាយជាបុគ្គលម្នាក់កំពុងទទួលបានក្តីស្រឡាញ់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមម៉ាឡេស៊ី បន្ទាប់ពីនាងបានចែករំលែកវិធានការសុវត្ថិភាព ដែលប្រជាជនម៉ាឡេស៊ីគួរតែអនុវត្តស្របពេលមានការផ្ទុះឡើងនៃ Covid-19 នាពេលនេះ ។
នាង Liang ដែលមកពីទីក្រុងប៉េកាំង ហើយកាលពីមុនរស់នៅក្នុងប្រទេសម៉ាឡេស៊ីក្នុងនាមជានិស្សិតម្នាក់ មិនត្រឹមតែមានចំណាប់អារម្មណ៍ចំពោះការចែករំលែកព័ត៌មានដែលមានអត្ថប្រយោជន៍នេះប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ទទួលបានការកោតសរសើរ ចំពោះការនិយាយជាភាសាម៉ាឡេស៊ីយ៉ាងល្អនេះផងដែរ។
នៅក្នុងវីដេអូ Liang បានពាក់ម៉ាស ហើយចាប់ផ្តើមនិយាយអំពីការអនុវត្តសាធារណៈនៅទីក្រុងប៉េកាំង រួមមានការប្រើប្រាស់ម៉ាស់ និងគន្លឹះផ្សេងៗដូចជាការប្រើប្រាស់ជាលិកា (ក្រដាសទន់ៗសម្រាប់ជូត) ដើម្បីចុចប៊ូតុងនៅក្នុងជណ្តើរយន្ត និងអនុវត្តប្រតិបត្តិការដែលគ្មានទំនាក់ទំនង (contactless ) ។
“ប្រជាជនចិនបានទទួលជំនួយយ៉ាងច្រើនពីបណ្តាប្រទេសផ្សេងៗទៀត រួមទាំងប្រទេសម៉ាឡេស៊ីផងដែរ នៅក្នុងគ្រាដ៏លំបាក ដែលនេះជាមូលហេតុដែលខ្ញុំចង់ចែករំលែកគន្លឹះសំខាន់ៗមួយចំនួនដល់មិត្តភក្តិម៉ាឡេស៊ីរបស់ខ្ញុំ។”
“សូមអ្នកទាំងអស់គ្នាជួយគ្នា ដើម្បីបញ្ឈប់ការរីករាលដាលនៃ Covid-19” ។
វីដេអូរបស់នាងបានទទួលបានការចូលចិត្ត (Like) ចំនួន ១០,០០០ ហើយមកដល់ពេលនេះត្រូវបានគេចែករំលែក ១៦,០០០ ដង ជាមួយប្រជាជនម៉ាឡេស៊ីសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះការនិយាយជាភាសាម៉ាឡេរបស់នាងបានយ៉ាងស្ទាត់ជំនាញ ហើយអរគុណចំពោះគន្លឹះទាំងនេះដែលនាងបានណែនាំ ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ malaymail)
ប្រិយមិត្តចេះភាសាម៉ាឡេ ជួយប្រាប់ផង តើនាងនិយាយណែនាំគួរធ្វើអ្វីខ្លះបន្ថែម ក្នុងការការពារការឆ្លងវីរុសកូវីដ-19….