Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ និង​ភេ​ជ្ជៈ ដែល​គួរ​ចៀសវាង ពេល​កំពុង​ស្ត្រេ​ស​ខ្លាំង​

​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ប្រភេទ​នៃ​អាហារ​មួយចំនួន អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ លើ​បញ្ហា​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ខាងក្រោម​នេះ​គឺជា​អាហារ និង​ភេ​ជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន ពេល​កំពុងមាន​ភាព​តានតឹង​ខ្លាំង​៖

១. កាហ្វេ​អ៊ី​ន​

​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន នៅក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ និង​បង្ខំ​ការផលិត​សារធាតុ​គីមី​មួយចំនួន ក្នុង​ខួរក្បាល​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត កាហ្វេ​មាន​លក្ខណៈសម្បត្តិ បញ្ចុះ​ជាតិ​ទឹក ដែល​នឹងធ្វើ​ឲ្យ​បញ្ហា​ខ្វះ​ជាតិ​ទឹក ក្នុង​រាងកាយ​កើតមានឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ ជា​កត្តា​ចម្បង​មួយ នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​

២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ម្សៅ​ចម្រាញ់​

​នំ​គុក​ឃី នំ​ស្រួយ ភី​ហ្សា​ជាដើម​សុទ្ធតែ​ធ្វើឡើង ពី​ម្សៅ​ចម្រាញ់​ដែលជា​អ្វីមួយ ផ្សារភ្ជាប់​នឹង​ការ​រលាក​។ ហើយ​អ្នក​គួរ​ដឹងថា ការ​រលាក គឺជា​អ្វីមួយ​ដែល​ជះឥទ្ធិពល កាន់តែ​គួរឱ្យ​ព្រួយបារម្ភ នៅពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​មាន​អារម្មណ៍​តានតឹង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង ពី​ម្សៅ​ចម្រាញ់​ក្នុង​អំ​ឡូង​ពេលនេះ​។​

៣. អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​

​ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍ ប្រែប្រួល​ផងដែរ​។ ហើយ​អ្នក​នឹងមាន​អារម្មណ៍ កាន់តែ​ស្ត្រេ​ស​ខ្លាំង នៅពេល​កម្រិត​នៃ​ជាតិ​ស្ករ ក្នុង​ឈាម​ធ្លាក់ចុះ​។ ម្យ៉ាងវិញទៀត​របប​អាហារ មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ អាច​បង្ក​ការ​រលាក ក្នុង​រាងកាយ ហើយ​នេះ​ជា​អ្វីមួយ ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​

៤. គ្រឿង​ស្រវឹង​

​ការទទួល​ទាន​គ្រឿង​ស្រវឹង មិនអាច​ជួយ​ឱ្យ​អ្នក​បាត់​ស្ត្រេ​ស ដូចដែល​ធ្លាប់​បានគិត​ឡើយ​! ការពិត​នោះ​គឺ​គ្រឿង​ស្រវឹង មានតែ​ផ្ដល់ឱ្យ​រាងកាយ​ពេញ ទៅដោយ​ជាតិពុល ដែល​ពិបាក​នឹង​កម្ចាត់​ចោល ឬ​បញ្ចេញ​មក​ក្រៅ​ពិសេស​អំឡុងពេល​អ្នក​កំពុង​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ស្រាប់​។ លើសពីនេះទៅទៀត​ការទទួល​ទាន​គ្រឿង​ស្រវឹង មិន​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់​ឡើង ដែលជា​ហេតុ​ធ្វើឱ្យ​ក្រោក​មក​អស់កម្លាំង មិន​ស្រស់ស្រាយ​នៅ​ព្រឹក​បន្ទាប់​។​

៥. អាហារ​កែច្នៃ​

​អាហារ​ប្រភេទ​នេះ​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ ចាំបាច់​ដែល​រាងកាយ ត្រូវការ​ដើម្បី​គ្រង់​គ្រង​ស្ត្រេ​ស​ឡើយ ប៉ុន្តែ​បែរជា​មាន​ផ្ទុក​សម្បូរ ទៅដោយ​សារធាតុ​រក្សាទុក​បានយូរ គ្រឿងផ្សំ​កែច្នៃ​បន្ថែម​រសជាតិ និង​សារ​ធាតុគីមី​ផ្សេងៗ ដែល​មិនល្អ​ចំពោះ​សុខភាព​ទៅវិញ​៕

​អត្ថបទ​៖ health

×