នេះជាលើកដំបូងហើយដែឡក្នុងរាជរដ្ឋាភិបាលអង់គ្លេសមានវត្តមានរដ្ឋមន្ត្រី “ឯកោ” ដែលមានតួនាទីដោះស្រាយបណ្តាបញ្ហាទាក់ទិនដល់ភាពឯកោក្នុងសង្គម ដែលកំពុងជះឥទ្ធិពលពលរដ្ឋកូរ៉េ៩.០០០.០០០នាក់ ។
តាម Telegraph ឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅថ្ងៃ ១៧ ខែមករា បានតែងតាំងអ្នកស្រី Tracey Crouch ធ្វើជារដ្ឋមន្ត្រីក្រសួងឯកោ។
នាយករដ្ឋមន្ត្រីអង់គ្លេសឲ្យដឹងថា “ចំពោះមនុស្សជាច្រើនភាពឯកោ គឺជាតថភាពមួយគួរឲ្យព្រួយបារម្ភក្នុងសង្គមស៊ីវីល័យ។ ខ្ញុំចង់ប្រឈមដោះស្រាយបញ្ហាដើម្បីប្រយោជន៍សង្គម និងយើងទាំងអស់គ្នាសំដៅជួយដល់ចាស់ជរា ជនឯកោ អ្នកដែលបាត់បង់សាច់ញាតិ ឲ្យរំលងផុតពីភាពឯកោ ។ នោះគឺជាអ្នកទាំងឡាយណាដែលពុំមានអ្នកសម្រាប់សន្ទនា ពុំមានអ្នកដើម្បីចែករំលែកអារម្មណ៍ព្រមទាំងបទពិសោធន៍របស់ពួកគេ”។
សេចក្តីសម្រេចតែងតាំងរដ្ឋមន្ត្រីឯកោ របស់នាយករដ្ឋមន្ត្រីមេ យោងតាមសំណូមពររបស់គណៈកម្មាធិការតស៊ូប្រឆាំងនឹងភាពឯកោរបស់រដ្ឋសភាជាតិ។ ផែនការនេះជាលើកដំបូងត្រូវបានផ្តួចផ្តើមរបស់តំណាងរាស្ត្រ Jo Cox -អ្នកដែលត្រូវបានធ្វើឃាតអំឡុងពេលធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីសហគមន៍អឺរ៉ុប។
លោក Jo Cox ដឹងច្បាស់ពីកម្រិតនៃពលរដ្ឋឯកោនៅពាសពេញផ្ទៃប្រទេស ព្រមទាំងបានបូជាអស់កម្លាំងកាយចិត្ត ដើម្បីអាចធ្វើនូវអ្វីៗដែលអ្នកស្រីអាចជួយបានដល់អ្នកដែលកំពុងស្ថិតក្នុងឥទ្ធិពលនេះ។
តាមតួលេខរបស់កាកបាទក្រហមអង់គ្លេស មានមនុស្ស ៩លាននាក់ ក្នុងចំណោមពលរដ្ឋអង់គ្លេស ៦៥លាននាក់ បាននិយាយថា ពួកគេតែងមានអារម្មណ៍ឯកោជាប្រចាំហើយតាមការស្រាវជ្រាវវិទ្យាសាស្ត្រនោះក៏បានចង្អុលឲ្យឃើញថា ស្ថានភាពឯកោ មានឥទ្ធិពលមកលើសុខភាពមនុស្ស៕ ទិត្យ