ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន៨៦ករណី។ ប្រភពដដែលឱ្យដឹងថា ២ករណីថ្មីនោះ ត្រូវបានរកឃើញនៅខេត្តកំពង់ចាម១ករណី និងខេត្តកោះកុង១ករណី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕ដោយ៖កូឡាប