Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​កូ​វីដ​១៩ នៅ​សៀមរាប , ម្នាក់​ពិនិត្យឃើញ​លទ្ធផល​អវិជ្ជមាន និង​ម្នាក់​ទៀង​ធ្វើតេស្ត​ចំនួន ៧​ដង​ហើយ លទ្ធផល​វិជ្ជមាន​

​សៀមរាប​៖ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ា​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានលើកឡើង​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ សភាព​អ្នក​ផ្ទុក​កូ​វីដ​១៩ ចំនួន​២​នាក់ នៅ​ខេត្តសៀមរាប មាន​សុខភាព​ធម្មតា ដោយឡែក​បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លងទៅនេះ គឺ​បានធ្វើ​តេស្ត​ចំនួន ៧​ដង​ហើយ ជា​លទ្ធផល​គឺ​នៅតែ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ប៉ុន្តែ​មេរោគ​នៅមាន​ចំនួន​តិច​។​

​លោក​វេជ្ជបណ្ឌិត​សង្ឃឹមថា នឹង​អវិជ្ជមាន​នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ខណៈ​បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់ទៀត ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ បន្ទាប់ពី​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ឥឡូវនេះ​ត្រូវបាន​ធ្វើតេស្ត​កុងត្រូល​លើក​ទី​១ លទ្ធផល​ឃើញថា អវិជ្ជមាន​មេរោគ​កូ​វីដ​១៩ នេះហើយ​នៅ​ថ្ងៃទី​២៣ ខែមីនា​នេះ ហើយនឹង​ធ្វើតេស្ត​កុងត្រូល​លើក​ទី​២​ទៀត​។​

​ប្រសិនបើ​តេស្ត​លើក​ទី​២ អវិជ្ជមាន​ទៀត​នោះ គឺ​មានន័យថា គាត់​បានជា​សះស្បើយ​ពី​ជំងឺ​COVID-19​នេះហើយ​។ គាត់​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​បន្តការងារ ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​បន្តទៀត​។ ចំពោះ​ករណី​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី ប្រទេស​ថៃ​វិញ មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ត្រួតពិនិត្យ​តាមដាន សុខភាព​របស់​ពួកគាត់​យ៉ាង​យកចិត្តទុកដាក់ ហើយ​បើតាម​ប្រកាស របស់​រដ្ឋាភិបាល គឺ​ត្រូវឱ្យ​គាត់​រក្សា​នៅក្នុង​ផ្ទះ​ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នកណា​ចំនួន​១៤​ថ្ងៃ​។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា ចំពោះ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ និង​អ្នក​សង្ស័យ បានមក​ធ្វើតេស្ត រហូតមកដល់​ពេលនេះ មាន​ចំនួន​១៧២​នាក់ ហើយ​ជា​លទ្ធផល​អ្នក​ទាំងអស់​នេះ​អវិជ្ជា​មាន​មេ រោគ​កូ​វីដ​១៩​ទាំងអស់​។ លោក​បានបញ្ជាក់​បន្ថែម​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ខ្ពស់ ចូលរួម​សហការ​អនុវត្ត​វិធានការ​បង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹក​មករក​សេវា​ពិ​គ្រោះជា មួយ​គ្រូពេទ្យ ក្នុងករណី​មានការ​សង្ស័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×