Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មី​យ៉ាន​ម៉ា រកឃើញ​ករណី​វីរុស​កូ​រ៉ូ​ណា លើកដំបូង​លើ​មនុស្ស ២​នាក់ ដែល​ត្រឡប់​មកពី​អា​មេ​រិច និង​អង់គ្លេស​

spot_img

​ប្រទេស​មី​យ៉ាន​ម៉ា បាន​រកឃើញ​ករណី​វីរុស​កូ​រ៉ូ​ណា ជា​លើកដំបូង លើ​ប្រជាពលរដ្ឋ​របស់ខ្លួន​ចំនួន ២​នាក់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។

​ប្រទេស​ដែលមាន​ប្រជាជន ៥៤​លាន​នាក់​នេះ ត្រូវបាន​គេ​មិន​ឃើញថា មិនទាន់មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ម្នា​ក់សោះ ចាប់តាំងពី​វីរុស​មរណៈ​នេះ ផ្ទុះឡើង​ដំបូង​នៅក្នុង​ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា ពលរដ្ឋ​ខ្លួន​ចំនួន ២​នាក់ វ័យ ៣៦​ឆ្នាំ និង ២៦​ឆ្នាំ​ដែល​ធ្វើដំណើរ​ត្រឡប់ មកពី​អា​មេ​រិច និង​អង់គ្លេស​វិញ មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​មនុស្ស​ចំនួន ២១៤​នាក់ ត្រូវបាន​គេ​យកទៅ​ពិនិត្យ ហើយ​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ក្រុម​អង្គការសិទ្ធិមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក្រោកឈរ និង​ប្រឈម នឹង​វិបត្តិ​ដែល​កំពុង​រង់ចាំ​។​

​បច្ចុប្បន្ន អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត រក​មនុស្ស​ទាំងអស់ ដែលមាន​ទំនាក់ទំនង ជាមួយ​អ្នក​ឆ្លង​ទាំង ២​នាក់​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×