Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ប្រាប់​ពលរដ្ឋ​កម្ពុជា​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩

spot_img

​ភ្នំពេញ​៖ កម្ពុជា​ចូលរួម​ទាំងអស់គ្នា​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វី​ឌ​-១៩ នៅក្នុង​ប្រទេស​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២៤​ខែមីនា​នេះ​ថា សូម​អរគុណ​មន្ត្រី​រដ្ឋាភិបាល តំ​ណា​រាស្ត្រ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ ផ្សេ​ព្វ​ផ្សាយ​អំពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណា និង​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​នេះ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ដើម្បី​បង្ការ​កុំ​ឲ្យ​រីក​រាលដាល​តទៅទៀត​។​

​ករណី​សង្ស័យ​ជំងឺ​កូ​វីដ ១៩

​ទី​១) បុគ្គល​ដែលមាន​រោគសញ្ញា​យ៉ាងតិច​មួយ ក្នុងចំណោម​សញ្ញា​ដូចតទៅ : គ្រុនក្ដៅ​យ៉ាងតិច​៣៨​អង្សា​សេ ក្អក​ហៀរ​សំបោរ ឈឺបំពង់ក ហត់​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី ឬ​ស្នាក់នៅ​ក្នុងប្រទេស​ផ្សេងទៀត ក្រៅពី​ប្រទេស​កម្ពុជា ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ (​បញ្ជាក់​ពី​មន្ទីរពិសោធន៍ ក្នុងអំឡុងពេល​១៤​ថ្ងៃ​) មុន​ចេញ​រោគសញ្ញា ។​

​ទី​២) អ្នកជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​គ្រុនក្ដៅ​និង​មុខសញ្ញា​រលាក​ផ្លូវដង្ហើម យ៉ាងតិច​មួយ ដូចជា ក្អក ហត់ ពិបាក​ដកដង្ហើម​) ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ និង​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ ៕​ដោយ​៖​កូ​ឡាប​

spot_img
×