មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ បានច្រានចោលជំនួយរបស់បរទេស ដើម្បីទប់ស្កាត់រីករាលដាលនៃវីរុសកូរ៉ូណា ក្រោយពេលមានការផ្តល់ជំនួស វេជ្ជសាស្ត្រពីប្រទេសបារាំង។
“ដោយសារតែចលនាជាតិប្រឆាំងនឹងវីរុស និងការប្រើប្រាស់សមត្ថភាព យ៉ាងពេញលេញរបស់កងកម្លាំង វាមិនចាំបាច់សោះ សម្រាប់ឲ្យមានការដំឡើងមន្ទីរពេទ្យ ដោយកងកម្លាំងរបស់បរទេស ហើយវត្ថុមានរបស់ពួកគេ ត្រូវបានច្រានចោល”។ នេះជាការបញ្ជាក់របស់ លោក Alireza Vahabzadeh ទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់។
ការប្រកាសច្រានចោលជំនួយបរទេសរបស់អ៊ីរ៉ង់ បានកើតឡើង ក្រោយពេលអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមានគម្រោងបញ្ជូនសមាជិកក្រុមខ្លួន ៩នាក់ និងឧបករណ៍ ដើម្បីដំឡើងមន្ទីរពេទ្យមួយ ដែលមានគ្រែគេងចំនួន ៥០ បណ្តាលឲ្យមានការប្រឆាំង ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមនេះ ដែលបានចោទប្រកាន់ថា អង្គការគ្រូពេទ្យគ្មានព្រំដែន អាចនឹងធ្វើជាចារកម្ម។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់ មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាជិត ២.០០០នាក់ និងអ្នកឆ្លងជិត ២៥.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia