Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ ជនរងគ្រោះ​ត្រូវបាន​គេ​ទុក​ចោល​រហូត​ស្លាប់​នៅ​កណ្តាល​ផ្សារ (​មាន​វីដេអូ​)

spot_img

បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដួលសន្លប់​លើផ្លូវ​ក្នុង​ផ្សារ​ដ៏​អ៊ូអរ​មួយ នា​ប្រទេស​ចិន ហើយ​បាន​ស្លាប់​បន្ទាប់ពី​មនុស្ស​រាប់​សិប​នាក់​ដើរកាត់​ពុំ​អើពើ​ជួយ​ដល់​លោក​។​

​បណ្តា​រូបភាព​ត្រូវបាន​កាមេរ៉ា​ឃ្លាំ​មើល​ថត​ទុក​បង្ហាញឲ្យឃើញបុ​រ​ស​ចំណាស់​ម្នាក់​កំពុង​បញ្ជា​យានយន្ត​លើផ្លូវ ក្នុង​តំបន់​ផ្សារ​ដ៏​អ៊ូអរ​មួយ​នៅ ឡាំង​កាវ ខេត្ត​ហៃ​ណាន​។ បន្ទាប់មក​ស្រាប់តែ​លោក​បញ្ឈប់​ម៉ូតូ ហើយ​ផ្តួល​ចុះ​ដេក​លើ​ថ្នល់ ដោយ​ម៉ូតូ​សង្កត់ពីលើ​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ស្បៀងអាហារ​ម្នាក់​កំពុង​ឈរ​នៅក្បែរ​នោះ ហើយ​បាន​ឃើញ​ហេតុការណ៍​ទាំងមូល​ពី​ដើម​ដល់​ចប់ តែ​ពុំ​មាន​ប្រតិកម្ម​អ្វី​។ មួយសន្ទុះ​ក្រោយមក​មាន​ស្ត្រី ២​នាក់ បាន​ត្រឹម​ស្ទុះ​មក​ជួយ​លើក​ម៉ូតូ ហើយ​ក៏​ចាកចេញ​ទៅ​។ មាន​មនុស្ស​ឆ្លងកាត់​ទី​នេះ​យ៉ាង​ច្រើន ហើយ​សំឡឹង​ឃើញ​បុរស​ចំណាស់​ដេក​នៅ​កណ្តាល​ផ្សារ តែ​ពុំ​មាន​នរណា​ចូល​មក​កៀក ឬ​ទូរស័ព្ទ​ហៅ​ភ្នាក់ងារ​សង្គ្រោះ​។​

​ប្រមាណ ៥​នាទី​ក្រោយមក​ទៀត មាន​ស្ត្រី​ក្មេង​ម្នាក់ បាន​ដើរមក​ធ្វើ​ចលនា​បេះដូង​ឲ្យ​ជនរងគ្រោះ នាង​ក៏​បាន​បើក​មើល​ភ្នែក​របស់​បុរស​ចំណាស់​។ ប៉ុន្តែ​អ្វីៗ​បាន​ចប់សព្វគ្រប់​។​

ChainaNews ចុះ​ផ្សាយ​ព័ត៌មាន​ថា បុរស​ចំណាស់​នេះ អាច​មាន​ជំងឺ​អ្វី​មួយ​នោះ ធ្វើ​ឲ្យ​បេះ​ដូងគាំង​។​

​ចំណែក​បណ្តាញ​សង្គម​ចិន បាន​លើកឡើង​ថា ៖ អ្វី​ដែល​ពិបាក​យល់​នោះ គឺមាន​មនុស្ស​ជាច្រើន បែរ​ជា​បដិសេធ​ការជួយ​សង្គ្រោះ​បុរស​ចំណាស់​រូបនេះ​។ មាន​រឿងរ៉ាវ​បែប​នេះ​ច្រើនណាស់ ដែល​បាន​នឹង​កំពុង​កើតឡើង​ក្នុង​សង្គម​ចិន​។​

​ខ្លះ​ទៀត​លើកឡើង​បែប​ផ្សេង ៖ ចុះ​ប្រសិនបើ​គ្រួសារ​របស់​បុរស​ចំណាស់​នោះ​បែរជា​ចោទប្រកាន់​ថា ទង្វើ​ដែល​អ្នក​ជួយ​ជា​អាទិ៍​ការ​ធ្វើ​ចលនា​បេះដូង​របស់​អ្នកជា​មូលហេតុ​នាំ​ឲ្យ​បុរស​នោះ​ស្លាប់​វា​យ៉ាង​ម៉េច​ទៅវិញ​៕ សូ​យ​ន​

spot_img
×