Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស​មួយគ្រឿង​មក​ទទួល​ជនជាតិ​គាត់ ដែល​ជាប់​នៅ​កម្ពុជា ជាង​១០០ នាក់ ទៅ​ស្រុក​វិញ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា “​ម្សិលមិញ​នេះ មន្ត្រី​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្របសម្រួល ឲ្យ​មិត្ត​ម៉ាឡេស៊ី បញ្ជូន​យន្តហោះ​ពិសេស​មួយគ្រឿង​មក​ទទួល​ជនជាតិ​គាត់ ដែល​ជាប់​នៅ​កម្ពុជា ចំនួន ១១១ នាក់ ដោយសារតែ​ការ​លុប​គ្រប់​ជើងហោះហើរ​ទាំងអស់ តាម​បទបញ្ជា​គ្រប់គ្រង ការធ្វើដំណើរ​របស់រ​ដ្ឋា​ភិ​បាល​ម៉ាឡេស៊ី “​។​

​ឯកឧត្តម បាន​ថ្លែង​ទៀតថា ជាមួយនេះ យើង​ក៏បាន​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​យើង​ចំនួន ៦​នាក់ ដែល​ជាប់​នៅ​ម៉ាឡេស៊ី បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​នេះ ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។​
​ដើម្បី​ធានា​សុវត្ថិភាព ពលរដ្ឋ​ទាំង​៦​នាក់​នោះ បាន​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ ពេលមកដល់​ភ្លាម​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Hishammudin Hussein ក៏បាន​ទូរស័ព្ទ​មក​ខ្ញុំ​ដើម្បី​ម្យ៉ាង អរគុណ​យើង​ចំពោះ​ការសម្រួល​មាតុភូមិនិវត្តន៍ របស់​ពលរដ្ឋ​គាត់​ផង ហើយ​ម្យ៉ាង​ក៏​ឆ្លៀតឱកាស​ពិភាក្សាគ្នា អំពី​ការជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស covid-19 ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី និង​កិច្ចសហការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផង​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ខ្ញុំ​ក៏បាន​ជូនពរ​សារជាថ្មី​ជូន​លោក Hussein ដែល​បាន​ឡើងកាន់តំណែង​ថ្មី​នេះ កាលពី​ថ្ងៃទី ៩ ខែមីនា កន្លងទៅ អរគុណ​គាត់​ចំពោះ​ការអនុញ្ញាត ឲ្យ​ពលករ​ខ្មែរ បាន​ដោយសារ​យន្តហោះ​ពិសេស​របស់គាត់ ហើយ​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​កម្ពុ​ជា ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ពហុភាគី​”៕​ដោយ​៖​កូ​ឡាប​

spot_img
×