Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ អភិបាល​ខេត្តតាកែវ ណែនាំ​ដល់​មន្ត្រី​ជំនាញ ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ផ្សារ និង​ទីសាធារណៈ​

spot_img

​តាកែវ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាលក្រុង​ស្រុក​ទាំង​១០ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃ ព្រ​ហ​ស្ប​ត្ត៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០​នេះ ឯកឧត្តម​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា អភិបាលក្រុង​ស្រុក ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ ថ្នាក់ដឹកនាំ​ភូមិ ប្រជា​ការពារ និង​យុវជន ឲ្យ​ចុះ​ផ្សព្វផ្សាយ​តាម​ភូមិ ក្នុង​មូលដ្ឋាន​របស់ខ្លួន​នីមួយៗ នូវ​សារ​អប់រំ​របស់ ក្រសួងសុខាភិបាល តាមរយៈ​ឧបករណ៍​បំពង​សំឡេង ស្តីពី​វិធានការណ៍​បង្ការ ទប់ស្កាត់​មេរោគ Covid-19 ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយក៏​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ចុះទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ផ្សារ សាលារៀន វត្ត​អា​រ៉ា​ម​និង​ទីសាធារណៈ​ផ្សេងទៀត​ផងដែរ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​។​

​អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​រួមសហការ​គ្នា​ចុះ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅតាម​ផ្សារ សាលារៀន ទីសាធារណៈ​មួយចំនួនទៀត ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាលដាល និង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅពេលដែល​ជំងឺ​នេះ​កំពុងតែ​ផ្ទុះឡើង នៅតាម​បណ្ដាល​ប្រទេស​មួយចំនួន ហើយ​ដែល​ប្រទេស​កម្ពុជា​យើង ក៏​កំពុងតែ​កើតមានឡើង​ផងដែរ​។​

​ឯកឧត្តម អ៊ូច ភា បាន​ថ្លែងបន្តថា អភិបាលក្រុង​ស្រុក​រួម​នឹង​មន្ត្រី​របស់ខ្លួន ក៏ត្រូវ​ចុះ​ធ្វើ​សកម្មភាព តាមរយៈ​ការចុះ​អប់រំ​ណែនាំ​ដល់​ខ្នង​ផ្ទះ របស់​បងប្អូន​ពលក​រ​ចំណាកស្រុក ដែល​ទើប​វិល​មក​ភូមិកំណើត​នូវ​របៀប​ថែរក្សា​អនាម័យ ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ណែនាំ​ពួកគាត់​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ចំនួន​១៤​ថ្ងៃ​ជាមុនសិន ហើយ​ប្រសិនបើ​ពួកគាត់ មាន​រោគសញ្ញា​មួយចំនួន​ដូចជា គ្រុនក្តៅ​យ៉ាងតិច ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេងទៀត ក្រៅពី​កម្ពុជា​នោះ ត្រូវ​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥​ជាបន្ទាន់​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រា​ដាល នៃ​មេរោគ​កូ​វីដ​១៩ ដែល​កំពុងតែ​កើតមានឡើង នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​
​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​ណែនាំ​ដល់​អភិបាលស្រុក ជាប់​ព្រំដែន​ត្រូវធ្វើ​ការសម្របសម្រួល ជាមួយ​អាជ្ញាធរ​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ដំណើរការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ទាំង​២ មាន​ភាពល្អប្រសើរ ជាពិសេស​ត្រូវ​ជួយ​សម្រួល ដល់​ការដឹកជញ្ជូន​ស្រូវ ទៅ​លក់​នៅ​ប្រទេស​វៀតណាម របស់​ប្រជាកសិករ​ខ្មែរ​យើង ឲ្យ​បាន​រលូន​និង​កុំ​ឲ្យ​មានកា​រាំងស្ទះ​ឲ្យ​សោះ ព្រោះ​ព្រំដែន​យើង​បិទ​តែ​មនុស្ស​មិន​ឲ្យ​ចេញចូល តែ​ទំនិញ​គឺ​នៅ​ចរាចរ​ណ៏​ដដែល​៕​ដោយ​៖​តាកែវ​

spot_img
×