Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេង​ពីរ​នាក់ ដើរ​បាញ់​សត្វ ប្រទះឃើញ​គ្រាប់បែកដៃ រើស​យកមក​គប់​លេង បណ្ដាលឱ្យ​ផ្ទុះ​របួស​ទាំងពីរ​នាក់​

spot_img

​ខេត្តកំពង់ធំ​៖ អាជ្ញាធរ​មីន បានចេញ​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង ៣០​នាទី នៅ​ភូមិ​គិរី​វ័​ន្ត ឃុំ​កកោះ ស្រុក​សន្ទុក មាន​ករណី​គ្រោះថ្នាក់​ដោយ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បណ្ដាលឱ្យ​រងរបួស​ក្មេងប្រុស​ចំនួន ២​នាក់​។​

​ជនរងគ្រោះ មាន ១-​ឈ្មោះ លេង យូ​រី អាយុ ១៣ ឆ្នាំ រស់នៅ​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ( របួសធ្ងន់​) ២-​ឈ្មោះ ស៊ឹម សុផល អាយុ​១៣ ឆ្នាំ រស់នៅ​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ( របួសស្រាល​)​។​

​បើតាម​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណីនេះ បណ្តាលមកពី​ក្មេង​ទាំងពីរ​នាក់ បាន​ដើរ​ទៅរក​បាញ់​សត្វ ក៏​ប្រទះឃើញ​គ្រាប់បែកដៃ នៅលើ​ដី ហើយ​បាននាំគ្នា​រើស​យកមក​គប់​លេង ទៅមក​បណ្ដាលឱ្យ​ផ្ទុះ​។ បច្ចុប្បន្ន​ជនរងគ្រោះ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​៕​ដោយ​៖​កូ​ឡាប​

spot_img
×