Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រទី ២៧ ​ខែមីនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​បំពេញការងារអ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

ឆ្នាំឆ្លូវ

​ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​ជួបប្រទះ​ភ្លើង​ក្រហម និង លឿង​ច្រើន​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​និង​ការ​ចាញ់ល្បិច​កល​គេ​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំខាល

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណាមួយ​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ជួប​រឿង​រាវ​យាយី​ផងដែរ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំថោះ

​ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នាពេលនេះ​លោកអ្នក​តែង​កើត​នូវ​រឿង​រាវ​កំប៉ិកកំប៉ុក​និង​បញ្ហា​មិនល្អ​មួយចំនួន​នាំឱ្យ​ជួប​ការលំបាក​ទប់ទល់​ផងដែរ​។​

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​

ការងារ ៖ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំរោង

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ល្អប្រសើរ​ដែរ​ពុំមាន​បញ្ហា​អាក្រក់​ជួប​ច្រើ​នាំ​លំបាក​នោះទេ​។

ជំនួញ  លោក​អ្ន​កដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ដែរ​៕

ឆ្នាំម្សាញ់

ដួងជតារាសី ៖​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ការប្រកប​ការងារ​ងាយ​ទទួលផល​និង​ទទួលជោគជ័យ​ឆ្លើយតប​មកវិញ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​ស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមី

ដួងជតារាសី ៖រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ ​

ការងារ ៖ ​​​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ឆ្នាំមមែ

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​គួរសម ហើយក៏​ងាយ​ថយក្រោយ​ណាស់ដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​និង​បញ្ហា​ចូល​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​កិច្ចការងារ​ធំដុំ​ឬ​កិច្ចការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​នៅថ្ងៃនេះ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​បន្តិច និង ធ្វើ​អ្វី​ក៏មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​ដែរ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​ជា​ពេលវេលា​ល្អ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ផ្តល់​ជា​ជោគ​សំណាង​ច្រើន​មកវិញ​ច្រើន​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​បើក​របរ​ថ្មី​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​​រដូវវស្សា​៕

ឆ្នាំច

ដួងជតារាសី ៖​រាសី​ល្អជា​មធ្យម​។

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​នឹងធឹង​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គួរសម​ផងដែរ​។​

ជំនួញ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ត្រូវគេ​បោកប្រាស់​ឬ​ភូតភរ​កុហក​ផង​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​៕

ឆ្នាំកុរ

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។

ការងារ ៖ ​ថ្ងៃនេះ​ដោយសារ​យីអ៊ុន​របស់លោក​អ្នក​បាន​ដាំ​ក្បាល​ចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាពរអាក់រអួល​និង​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ណាមួយ​មក​ដាក់ខ្លួន​វិញ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសពាយ័ព្យ​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

spot_img
×