Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូន​រង្វាន់ ដល់​អ្នក​ដែល​អាច​ផ្តល់ដំណឹង ពី​អ្នក​ម្ចាស់​សំឡេង​បំពុល ថា មាន​អ្នកស្លាប់ និង​ឆ្លង​ជំងឺ​កូ​វី​១៩ នៅ​ផ្សារ​ជម្ពូរ​វ័​ន្ត​

spot_img

​ភ្នំពេញ​៖ ប្រកាសជូន​រង្វាន់ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​អាច​ផ្តល់ដំណឹង​អំពី​អ្នក​ម្ចាស់​សំឡេង​បំពុល និង​ក្លែងក្លាយ​ព័ត៌មាន​ថា​អ្នកស្លាប់​និង​ឆ្លង​ជំងឺ​កូ​វី​១៩​នៅ​ផ្សារ​ជម្ពូរ​វ័​ន្ត​។ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធិ បាន​អះអាងថា ​ខ្ញុំបាទ​សូម​ជូន​12,000,000​រៀល ដល់​បងប្អូន​ណា ដែល​ស្គាល់​អ្នកដើរ​និយាយ​បំប៉ោង​បំពុលសង្គម​នូវ​ពាក្យ​ចរចា​ម​រ៉ា​ម​ថា​៖ នៅ​ផ្សារ​ជម្ពូ​វ័ន​មាន​ករណី​អ្នកលក់​ទូរស័ព្ទ​ស្លាប់​ដោយ​ជំងឺ​Covid-19 ហើយ​ផ្សារ​ត្រូវបាន​បិទ​នោះ ។

​នៅ​យប់​នេះ “២៦​មីនា​” មាន​អ្នក​បំផុស​ព័ត៌មាន​ក្លែងក្លាយ​ទៀតហើយ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ច្រានចោល​ទាំងស្រុង នូវ​សារ​ជា​សំឡេង ចចាមអារ៉ាម​ថា នៅ​ផ្សារ​ជម្ពូ​វ័ន មាន​ករណី​អ្នកលក់​ទូរស័ព្ទ​ម្នាក់​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ​និង​មាន​អ្នក​ឆ្លង​៥​នាក់​ទៀត ហើយ​ផ្សារ​បិទ​ទាំងស្រុង នេះ​គឺជា​ព័ត៌មាន​មិន​ពិត មិនមាន​ករណីបែបនេះ​ទេ ​ហើយ​ផ្សារ​នៅ​បើក​លក់​ជាធម្មតា​។​

សូម​បងប្អូន​កុំ​ជឿ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​មិនមាន​អង្គភាព ច្បាស់លាស់​។​

​អ្នកនាំពាក្យ បញ្ជាក់ទៀតថា អាជ្ញាធរ​រាជធានី​បាន​នឹង​ចាត់វិធានការ​ស្រាវជ្រាវ តាមរក​ជនល្មើស​មក​ផ្តន្ទាទោស ទៅតាម​ច្បាប់​។​

​ចំណែក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រកាសជូន​រង្វាន់ អ្នករក​ម្ចាស់​សំឡេង​បំពុល​និង​ក្លែងក្លាយ​ព័ត៌មាន​ខាងលើ​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×