Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ខ្មែរ​៤​នាក់ ធ្វើការ​នៅកាស៊ី​ណូ ប្រទេស​ហ្កា​ណា បាន​វិល​មក​ស្រុក​វិញ តែ​ជាប់គាំង​នៅ​សិង្ហ​បុរី​

spot_img

​ភ្មំ​ពេញ​៖ ស្ថានទូត​កម្ពុជា​នៅ​សិង្ហបូរី ជួយ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤​រូប (​នារី​២​រូប​និង​បុរស​២​រូប ) ដែល​បាន​ជាប់​នៅ​ព្រលានយន្តហោះ Changi ប្រទេស​សិង្ហបូរី បន្ទាប់ពី​ពួកគេ​បានធ្វើការ​ជា​បុគ្គលិក​កាស៊ីណូ​នៅក្នុង​ប្រទេស​ហ្កា​ណា ហើយ​កាស៊ីណូ​ត្រូវ​បិទ ដោយសារ​បញ្ហា​វីរុស​កូ​វីដ​១៩ ទើប​ត្រឡប់មក​កម្ពុជា​វិញ តែ​ជាប់គាំង​នៅ​សិង្ហ​បុរី នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០២០​នេះ​។​

​អាស្រ័យ​ដោយមាន​ការសម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​សិង្ហបូរី និង​កិច្ចសហការ​ពី​ក្រសួងការបរទេស​សិង្ហ​បុរី អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី (CAAS) និង​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ស្យូ​ពី បាន​ជួយ​រក​ជើងហោះហើរ​សម្រាប់​អ្នក​ទាំង​៤ ដោយ​ទិញ​សំបុត្រ​ជាថ្មី​មក​កម្ពុជា ពី​សិង្ហ​បុរី និង​ដោយ​ត្រូវ​ឆ្លងកាត់​ទីក្រុង​ដូ​ហា និង​ហូជីមិញ តាម​ជើងយន្តហោះ​អាកាសចរណ៍​កាតា (Qatar Airway)​។ ដោយ​ចេញដំណើរ​ពី​សិង្ហ​បុរី នៅវេលា​ម៉ោង ២០:២៥ ក្នុង​យប់ ថ្ងៃ​២៦ មីនា ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់ គ្រោង​មកដល់​កម្ពុជា​នៅ​ព្រឹក​ព្រហាម​ថ្ងៃទី​២៨ ខែមីនា​នេះ​។

​ដើម្បី​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​កក់ក្តៅ ឯកឧត្តម​ឯកអគ្គរាជទូត ងួន សុខ​វេ​ង និង​លោក​ទីប្រឹក្សា​ស្ថានទូត បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ពួកគាត់​នៅ​ព្រលានយន្តហោះ រហូតដល់​គាត់​ចេញដំណើរ​ទៅ​។ ក្នុងឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បានផ្តល់​ជូន​ទឹក​អនាម័យ​សំអាត​ដៃ និង​ម៉ាស ព្រមទាំង​ណែនាំ​ឲ្យ​ពួកគាត់​អនុវត្ត​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទាំង​ក្នុង​យន្តហោះ និង​ក្នុង​ព្រលាន​ដែល​ត្រូវ​ឆ្លងកាត់​។

​សូមបញ្ជាក់​ផងដែរ​ថា បងប្អូន​ខ្មែរ​ទាំង​៤​នាក់​នេះ បានធ្វើការ​ជា​បុគ្គលិក​កាស៊ីណូ​អស់​រយៈពេល ១០​ខែ​មកហើយ នៅក្នុង​ប្រទេស​ហ្កា​ណា​។ ដោយ​កាស៊ីណូ​ត្រូវ​បិទ ដោយសារ​បញ្ហា​វីរុស​កូ​វីដ​១៩ ពួកគាត់​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ជាប់គាំង​នៅ​សិង្ហ​បុរី​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×