Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ និង​ដកហូត អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ជាង ៦៤​លីត្រ​នៅ​ឱសថស្ថាន​ចំនួន​២​ទីតាំង ក្នុង​ខេត្តសៀមរាប

spot_img

​ខេត្តសៀមរាប ៖ អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) សរុប​ចំនួន ៦៤,៥៣ លីត្រ ត្រូវបាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ រកឃើញ និង​ដកហូត​។​

ដោយ​ទទួល បានការ​ណែនាំ​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) និង​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាកុល និង​ជែ​ល​លាងដៃ​ក្លែងក្លាយ និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ និង​លក់​ម៉ាស់​មានតម្លៃ​ខ្ពស់ កេង​យក​ផល ចំណេញ​ហួសហេតុ មិន​គិតពី ផល ប៉ះពាល់ ដល់​អ្នកប្រើប្រាស់ ស្របពេល ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក់​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ មន្ត្រី​សាខា អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តសៀមរាប ដោយ មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បើក​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ គុណភាព​អាល់កុល​និង អង្កេត​តម្លៃ​លក់​ម៉ាស់ នៅតាម​ឱសថស្ថាន​ចំនួន ៣ ទីតាំង ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រកឃើញ​ឱសថស្ថាន​ចំនួន ២ ទីតាំង ដែល​កំពុង​ចរាចរ​ធ្វើ​អា​ជី​កម្ម​លក់​អាល់កុល​ក្លែងក្លាយ (​មេ​តេ​ណុល​) សរុប​ចំនួន​៖ ៦៤,៥៣ លីត្រ​។ បន្ទាប់មក មន្ត្រី​សាខា​ក​.​ប​.​ប បានធ្វើ​កំណត់ហេតុ និង​ដកហូត​អាកុល​ក្លែងក្លាយ​ទាំង​នោះមក​រក្សាទុក​នៅ​សាខា ក​.​ប​.​ប ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

​ក្នុងឱកាស​នោះដែរ ម​ន្ទ្រី​ជំនាញ​បាន​សំណូមពរ ដល់​អាជីវករ សូមមេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស និង​អាកុល សម្រាប់​លាង​សម្អាត​ដៃ កឹ​ប​កេង​យក​ផលចំណេញ​ហួសហេតុ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព យកមកប្រើ​ប្រាស់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕​ដោយ​៖​កូ​ឡាប​

spot_img
×