ភ្នំពេញ៖ ជនបរទេសម្នាក់ ដែលផ្តិតទឹកមាត់ដាក់ លើលុយក្លែងក្លាយ ហើយដាក់ចោលលើទូ ATM អេស៊ីលីដា ជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ហើយនគរបាលបានរាយការណ៍ ជូនក្រសួងសុខាភិបាល ចុះមកអន្តរាគមន៍ យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២០។
ជនបរទេស ដែលបានផ្តិតទឹកមាត់ដាក់លុយទុកលើទូ ATM នៅម្តុំសាលានីម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកដៃផ្តិតទឹកមាត់ ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កម្លាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌ បានធ្វើការតាមរកឃើញ នៅចំណុចផ្លូវ ៦៣ កែង ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាល ចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើពិនិត្យ និងវិភាគ ៕ដោយ៖កូឡាប