Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហើយ​អ្នក​ងប់​នឹង​ល្បែង ! បិទ​កាស៊ីណូ​ទាំងអស់ នៅ​ទូទាំងប្រទេស ជា​បណ្ដោះអាសន្ន​

spot_img

​ភ្នំពេញ​៖ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ការឆ្លង​ជំងឺ COVID-19 សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បិទ​កាស៊ីណូ​ទាំងអស់ ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​ខាងមុខនេះ រហូត​មាន​បទបញ្ជា​ថ្មី ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ​នៅ​វិមាន​រដ្ឋសភា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មូល​ហេតុដែល​សម្ដេច​ទុក​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទើប​សម្រេច​ឲ្យ​បិទ​ជា​បណ្ដោះអាសន្ន​កាស៊ីណូ​នៅ​ទាំង​ប្រទេស គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​កាស៊ីណូ រៀបចំ​បើក​ប្រាក់ខែ​តាម​ការកំណត់​ជូន​បុគ្គលិក​ទាំងអស់​របស់ខ្លួន​។ ក្នុងអំឡុងពេល​បិទ​ជា​បណ្ដោះអាសន្ន​នេះ រដ្ឋ​មិន​យកពន្ធ​លើ​អាជីវកម្ម​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការចេញ​បទបញ្ជា​បិទ​កាស៊ីណូ​ទាំងអស់​ចាប់ពី​ម៉ោង​២៣​និង​៥៩​នាទី​យប់ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​តទៅ​។ ហេតុអ្វី​បានជា​យើង​ត្រូវ​ទុកពេល​ទៅដល់​ថ្ងៃទី​១ ខែមេសា មិន​ចូល​ជាធរ​មាននៅ​យប់​នេះ​តែម្ដង បញ្ហា​មិន​ស្ថិតនៅត្រង់​អ្នកលេង​ល្បែង​ទេ ស្ថិតនៅត្រង់​បញ្ហា​ថៅកែ​កាស៊ីណូ​ត្រូវ​ដោះស្រាយ​ចំពោះ​កម្មករ​របស់​ពួកគេ​យ៉ាងណា ព្រោះ​ប្រសិនបើ​បិទ​ភ្លាម​ថៅកែ​កាស៊ីណូ​ទៅ​បាត់ អ៊ីចឹង​អ្នកណា​ទទួលខុសត្រូវ​បញ្ហា​បុគ្គលិក កម្មករ ដែល​ត្រូវ​ព្យួរការងារ​អំពី​ការបិទ​នេះ​។​

​ចំំ​ណែ​ក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយបាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់ ត្រូវ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​របស់ខ្លួន ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​២៤ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ចំពោះ​កាតព្វកិច្ច​ចំណូល​ប្រចាំខែ ត្រូវបាន​លើកលែង​ចាប់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ តទៅ រហូតដល់​ថ្ងៃ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្មរ​ឡើងវិញ ក្នុងករណី​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។

​រីឯ​ឯកឧត្តម សម រង្ស៊ី នៅ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដោយ​ស្នើសុំ​សម្តេច​ហ៊ុន សែន ត្រូវតែ​បិទ​កាស៊ីណូ​ជាបន្ទាន់ ទោះជា​បន​ល្បែងស៊ីសង និង​អំពើ​ពាលា​អាវ៉ាសែ​គ្រប់បែបយ៉ាង ផ្តល់ប្រាក់​ចំណូល​ឲ្យ​ថ្នាក់ដឹកនាំ​ពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះ​រដ្ឋអំណាច​ត្រូវតែ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ មុន​អ្វីៗ​ទាំងអស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×