Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ខ្មែរឥស្លាម​ពីរ​នាក់​ម្តាយ​និង​កូន មាន​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ប្រទេស​កម្ពុជា មាន​ចំនួន ១០៩ ករណី​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា រហូត​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី ៣១ មីនា ២០២០ យើង​រកឃើញ​អ្នកជំងឺ COVID-19 ២​នាក់​ទៀត សរុប​ទាំងអស់​ប្រទេស​យើង​មាន​ចំនួន ១០៩ ករណី និង យើង​បាន​ព្យាបាល​ជាសះស្បើយ​គ្មាន ស្លាប់​គ្មាន ។ យើង​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ។

​ក្រសួងសុខាភិបាល​កម្ពុ​ជា ក៏បាន​ប្រកាស​ពី​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន​២៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៨៦​នាក់ នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​១០៩​នាក់ ។​
​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​២​នាក់​នោះ រួមមាន​ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម អាយុ​៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​១២​ឆ្នាំ រស់នៅ​ខេត្តសៀមរាប​។ ពួកគាត់​ទាំងពីរ​គឺជា​ប្រពន្ធ និង​កូន បុរស​ខ្មែរឥស្លាម​ម្នាក់​ដែលមាន​ផ្ទុក​កូ​វីដ​១៩ ក្រោយពេល​ត្រឡប់ ពី​ចូលរួម​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពេលនេះ ម្តាយ និង​កូន​ខាងលើ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ យ៉ាងណាក៏ដោយ កូន​របស់គាត់​២​នាក់​ទៀត រួមទាំង​ឪពុកក្មេក ក៏​ត្រូវបាន​ក្រសួងសុខាភិបាល​ធ្វើតេស្ត ប៉ុន្តែ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​នោះទេ​។​

​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ រហូតដល់​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​២៣​នាក់​ហើយ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់ ជនជាតិ​អង់គ្លេស​៣​នាក់ ជនជាតិ​បារាំង​១​នាក់ និង​ជនជាតិខ្មែរ​១៨​នាក់​។ ពេលនេះ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​៨៦​នាក់ កំពុង​សម្រាក​ព្យាបាល បន្ត​នៅតាម​មន្ទីរពេទ្យ ដែល​ក្នុងនោះ​មាន​ស្ត្រី​២៨​នាក់ និង​បុរស​៥៨​នាក់​៕ ដោយ​៖​កូ​ឡាប​

×