មនុស្សចំនួនជិត ៣០០នាក់បានស្លាប់ និងជាង ១.០០០នាក់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកមេតាណុល ដែលមានជាតិពុលទូទាំងប្រទេស ក្រោយពេលមានពាក្យចចាមអារ៉ាមថា វាអាចព្យាបាលជំងឺកូរ៉ូណាបាន។
ការផឹកសុរ៉ា ត្រូវបានគេហាមប្រាម នៅក្នុងប្រទេសអ៊ីស្លាម ដែលមានប្រជាជន ៨០លាននាក់នេះ ប៉ុន្តែអ្នកដែលផឹកទាំងនោះ ជឿលើអ្នកបិតស្រា។
សូមបញ្ជាក់ថា អ៊ីរ៉ង់មានការរាតត្បាតវីរុសកូរ៉ូណាយ៉ាងខ្លាំង ចាប់តាំងពីវីរុសមរណៈនេះ បានផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន។
បើតាមតួលេខ រហូតមកដល់ពេលនេះ អ៊ីរ៉ង់មានអ្នកឆ្លងវីរុសនោះចំនួន ៤១.៤៩៥ករណី និងស្លាប់ជាង ២.៧៥៧នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ mirror/CSSE