Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​គាំទ្រ កូរ៉េ​ទាំង​ពីរ​ក្នុង​ការបង្កើន​ការជឿ​ទុកចិត្ត​គ្នា បង្កើត​ការឯកភាព​តាមរយៈ​កិច្ច​ចរចា

ប្រទេស​ចិន​សំដែង​ការគាំទ្រ​ទៅ​ដល់​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង​ក្នុង​ការបង្កើន​ការទុកចិត្ត​លើ​គ្នា បង្កើត​ការឯកភាព​គ្នា និង​ការរក​ដំណោះស្រាយ​តាម​រយៈ​កិច្ច​ចរចា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ឈ្មោះ Lu Kang បាន​និយាយថា ប្រទេស​ទាំង​ពីរ​នៅ​លើ​ឧបទ្វីប​បាន​ឈាន​ដល់​ការឯកភាព​គ្នា​យ៉ាង​សំខាន់​ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​ជាមួយគ្នា និង​បង្កើន​ទំនាក់ទំនង​របស់​ពួកគេ ដែល​វា​ជា​ការឆ្លុះ​បញ្ជាំង​
​ឲ្យឃើញ​ពី​កិច្ចប្រឹងប្រែង​ក្នុង​ការលុបបំបាត់​ស្ថានភាព​តានតឹង​នៅលើ​ឧបទ្វីប​។​

​លោក​ថ្លែង​ដូច្នេះ​ថា “​ពួក​យើង​សង្ឃឹមថា កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​អាច​រក្សា​ការទំនាក់ទំនង​វិជ្ជមាន​របស់​ពួកគេ និង​រក​ស្វែងរក​កត្តា​សំខាន់ ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​សម្រេច​បាន​សន្តិភាព​ជា​អចិន្ត្រៃយ៏​នៅលើ​ឧបទ្វីប​កូរ៉េ​”​។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គ្រប់​ភាគី​ទាំងអស់​គួរតែ​ចេះ​ថ្នាក់ថ្នម​ស្ថានភាព​បច្ចុប្បន្ន ចំនែក​សហគម​ន៏​អន្តរជាតិ​គួរតែ​ចាប់​យក​ឱកាស​នេះ​ដើម្បី​បង្កើន​សន្តិភាព​ជាជាង​បង្ក​ឲ្យមាន​បញ្ហា ព្រមទាំង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ កូរ៉េ​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា ដើរ​ក្បួន​ព្យុះ​ហ​យាត្រា ដោយ​ប្រើ​ទង់ជាតិ​តំណាង​តែ​មួយ នៅក្នុង​ការបើក​ដំណើរការ​នៃ​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា នៅ​កូរ៉េ​ខាងត្បូង​ខែ​ក្រោយ​នេះ​។​

​ការឯកភាព​របស់​ប្រទេសជិតខាង​ទាំងពីរ​បាន​កើតឡើង​ក្នុងជំនួប​កិច្ចប្រជុំ​កំរិត​ខ្ពស់ ដែល​ធ្វើឡើង​​នៅផ្ទះ​សន្តិភាព ក្នុងភូមិ Panmunjom ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​។​

​ទន្ទឹម​នឹង​គ្នា​នេះដែរ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha បាន​ថ្លែងថា កូរ៉េខាងត្បូង​នឹង​ជំរុញ​ឲ្យមាន​កិច្ចចរចា​រ​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិ​ផាព​លើ​បញ្ហា​នុយក្លេអ៊ែ​រ​នៅ​ឧបទ្វីប​កូរ៉េ​ ៕ សុភ័ក្ត្រ

×