ខេត្តស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនយកទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តតួរីសប្រភេទ១៥កៅអី បើកមិនប្រកាន់ស្តាំ ដែលហេតុការណ៍ខាងលើនេះ បាននកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំំ២០២០នៅ លើផ្លូវជាតិលេខ ១ ចន្លោះ គីឡូម៉ែត្រលេខ ១១៩/១២០ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថាៈ រថយន្ដ បង្កម៉ាក SSANG YONG ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២Z ២៧៥៩ បើកបរដោយឈ្មោះ យាង វុទ្ធី ភេទប្រុស អាយុ ៣៧ ឆ្នាំមុខរបរ បើកបរ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីលិចទៅកើត ។ រថយន្ដខូចខាតធ្ងន់ ។ ចំណែកម៉ូតូជនរងគ្រោះម៉ាក WAVE ពណ៌ខ្មៅពាក់ផ្លាកលេខ ស្វាយរៀង ១C ០៥៤៩ បើកបរដោយឈ្មោះ ស្រី កន ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្តិភាព ស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ ម៉ូតូខូចខាតធ្ងន់ ។
ប្រភពដដែលបានបន្តថាៈ មូលហេតុ ដោយសាររថយន្តមិនប្រកាន់ស្តាំ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក មធ្យោបាយ សមត្ថកិច្ចបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត ៕ ដោយ៖វ៉ៃកូ