ក្រុងព្រះសីហនុ៖ ក្រោយពីបានឃើញសណ្តានចិត្តម្ចាស់ផ្ទះជួលមួយនៅក្នុងខេត្តព្រះសីហនុ សម្រេចបញ្ចុះថ្លៃផ្ទះជួល ដល់បងប្អូនជាអ្នកជួលស្នាក់នៅមានការលំបាកធ្លាក់ចុះប្រាក់ចំណូល ក្នុងអំឡុងពេលបច្ចុប្បន្ននៃការផ្ទុះឡើងជំងឺកូវីដ១៩។
តាមរយៈផេកហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថ្លែងអំណរគុណយ៉ាងដូច្នេះថា៖”សូមអរគុណ ចំពោះការរួមចំណែក ម្ចាស់ផ្ទះជួលមួយទៀត នៅក្រុងព្រះសីហនុ ប្រកាសបញ្ចុះថ្លៃពី 160$/ខែ មកនៅត្រឹម 70$/ខែ រយៈពេល ៦ខែ សម្រាប់បងប្អូនរស់នៅលក្ខណៈគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក របស់បងប្អូន ។ នេះក៏ជាសណ្ដានចិត្តមួយ នៃការជួយរំលែកទុក្ខលំបាក ក្នុងស្ថានភាពបច្ចុប្បន្ន “។
នេះបើតាមម្ចាស់ផ្ទះជួលមានគណនីហ្វេសប៊ុកឈ្មោះ Jeng Nano New បានបង្ហោះឲ្យដឹងថា៖”ដោយខ្ញុំបាទជាម្ចាស់ផ្ទះផ្ទាល់សូមចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ធ្វើការសម្រេចចិត្តជួលផ្ទះក្នុងមួយបន្ទប់តំលៃ70$/ខែ អាចរស់នៅជាគ្រួសារបានថែមទៀតផង សរុបនៅសល់7បន្ទប់ទៀត លឿនឡើងបងប្អូនអ្នកខ្វះខាត រយៈពេល6ខែ យោងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល
មានទឹកភ្លើងមានម៉ាស៊ីនត្រជាក់ ផ្ទះសុវត្ថិភាពមានរបង កន្លែងចតម៉ូតូឡាន ផ្លូវប៊េតុងនឹងភ្លើងអគ្គិសនីបំភ្លឺពេញដងផ្លូវ
ទីតាំងស្ថិតនៅជិតត្រីដូហ្វីនក្រោយសាលាអនុវិទ្យាល័យសម្តេចឪផ្លូវបេតុងងាយស្រួលចំណាំ” ៕ ដោយ៖ លឹម ហុង