Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ថា មាន​តែ​គាត់​យក​ម្ចុលចាក់​ចូល​ជើងខ្លួន​ឯង ព្រោះ​រាងកាយ​មនុស្ស​ពុំ​អាច​បង្កើត​ម្ជុល​បែបនេះ​បានឡើយ ខណៈពេល​សា​ម៉ី​ខ្លួន បាន​បដិសេធថា ធ្វើ​បែប​នេះ​ដើម្បី​អ្វី​… ចុះ​អ្នក​វិញ​យ៉ាងណាដែរ​?

Devi -​ដែល​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​ចម្លែក​នេះ រំលឹក​ឡើងវិញ​ថា ៖ នាង​មាន​អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិតូច​មួយ ចំណុះ​ខណ្ឌ Fatehpur ខេត្ត Uttar Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ ៥​ឆ្នាំកន្លងមក នាង​តែង​ឈឺ​ចុកចាប់​នៅ​ជើង ហើយ​ចលនានា​ង​ងើបឈរ អង្គុយ ឬ​ដើរ​ពិតជា​លំបាកលំបិន​ខ្លាំងណាស់​។ នាង​ក៏​ទៅ​មន្ទីរពេទ្យ ព្រោះ​ទ្រាំលែងបាន ហើយ​ក្រោយ​ការពិនិត្យ​គេ​បាន​រកឃើញ​មូលហេតុ​ស្ទើ​ពុំ​ជឿ​ថា ក្នុង​ជើង​របស់​នាង​មាន​ម្ជុល​ស្រួចៗ​ដល់​ទៅ​…៧០​ដើម​។​

​នាង​បាន​រ៉ាយរ៉ាប់​ប្រាប់​ពេទ្យ​ថា ៥​ឆ្នាំ​មុន​ដែល​ជើង​របស់​នាងរង​ការ​ចុកចាប់ ហើយ​ឃើញ​មាន​ចុង​ម្ជុល​លេច​តាម​ពងបែក​តូចៗ ហើយ​ក្រោយមក​ពេល​ពងបែក​នោះ​វា​បែក​ក៏​តែង​ឃើញ​ម្ជុល​លៀន​ចុង​ចេញមក​។ ឈឺ​ចុកចាប់​ផង ភ័យ​ខ្លាច​ផង នាង​ចេះ​តែ​ខំប្រឹង​ទ្រាំទ្រ​បាន ៥​ឆ្នាំ ពេល​លែង​ទ្រាំ​បាន​ទើប​មក​មន្ទីរពេទ្យ​។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ពិតជា​ពុំ​បកស្រាយ​បាន​ថា ៖ ហេតុអ្វី​?

​នាង Devi ពិតជា​អស់សង្ឃឹម ព្រោះ​សូម្បី​គ្រូពេទ្យ​ក៏​ពុំ​ដឹង​ពី​មូលហេតុ​នៃ “​ជំងឺ​”​របស់​នាង​។ នាង​បាន​ត្រឹម​បន់ស្រន់​ប៉ុណ្ណោះ​។​

​ក្រោយពេល​ធ្វើ​ការថត X-Ray ជើង​ទាំង​២ របស់​នាង ទើប​ក្រុម​គ្រូពេទ្យ​ស្លន់ស្លោរ ខណៈពេល​ឃើញ​ខាងក្នុង​នោះ​គឺ​សុទ្ធសឹងតែ​… ម្ជុល​។​

​វេជ្ជបណ្ឌិត Naresh Vishal,​ដែលជា​អ្នក​ព្យាបាល​ផ្ទាល់​ពោលថា​៖ “​នាង (Devi) មក​ដល់​ពេទ្យ​ក្នុង​សភាព​ឈឺ​ចុកចាប់​ខ្លាំងណាស់​។ យើងខ្ញុំ​បាន​ថត X-Ray រាងកាយ​នាង​ទាំងមូល ហើយ​ក៏​រកឃើញ​មាន​ម្ជុល​ប្រហែល ៧០ ស្ថិត​នៅ​ពីក្រោម​ភ្លៅ​របស់​នាង​ចុះ​មក​។ យើងខ្ញុំ​ពុំ​បាន​រកឃើញ​មាន​ម្ជុល​នៅ​កន្លែង​ដទៃ​ទេ​។ និយាយ​រួម គឺ​វា​មាន​តែ​នៅ​ជើង​ប៉ុណ្ណោះ​។​

​តាម​វេជ្ជបណ្ឌិត​នោះ លើ​ផ្នែក​វេជ្ជសាស្ត្រ “​ម្ជុល​ដេរ​” ពុំ​អាច​ក​កើតមាន​ក្នុង​រាងកាយ​មនុស្ស​ឡើយ ហេតុ​នេះ​សង្ស័យ​ថា នាង Devi មាន​សតិ​ពុំ​ប្រក្រតី ហើយ “​ធ្វើបាប​” ខ្លួន ដោយ​យក​ម្ជុល​ទាំងនេះ​ចាក់​!?”​។​

​ប៉ុន្តែ​នាង Devi ព្រមទាំង​បងប្រុស​ឈ្មោះ Awadhesh Kumar ដែល​រស់នៅ​ជាមួយ​នាង ៧​ឆ្នាំ​មកហើយ តាំង​ពី​ប្តី​របស់​នាង​ស្លាប់​ចោល​ទៅ​នោះ​អះអាងថា ពុំ​មាន​ហើយ ពុំ​ដែល​ឃើញ ប្អូនស្រី ធ្វើបាប់​ខ្លួន​ម្តងណា​ឡើយ កុំ​ថា​ដល់​យក​ម្ជុល​ទៅ​ចាក់​បែបនេះ​។​

​ក្រុម​វេជ្ជបណ្ឌិត បាន​វះកាត់​គៀប​យក​ម្ជុលដេរ​ទាំងនោះ​ចេញ​ពី​ជើង Devi ហើយ​ពួកគេ​កំពុង​ប្រមូលផ្តុំ​សិក្សា​ពី​បាតុភូត​ចម្លែក​នេះ​។​

​ចំណែក​ក្រុម​គ្រួសារ​នាង Devi ក៏​រងចាំ​ឲ្យ​របួស​ជា​សះស្បើយ​នោះ​នឹង​នាំ​នាង​ទៅ​ត្រួតពិនិត្យ​សរសៃប្រសាទ ដើម្បី​ធានា​ប្រាកដថា នាង​ពុំ​មាន​បញ្ហា​អ្វី​ពាក់ព័ន្ធ​នឹង​សតិបញ្ញា​នោះ​។​

​ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាងណាដែរ ចំពោះ​ករណី​បែប​នេះ មាន​អ្នកណា​ជួបប្រទះ​ករណី​ដូចគ្នានេះដែរ ឬទេ​?​។ លី​សា​

×