Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​! បុរស​ម្នាក់​ចូលទៅក្នុង​ព្រៃ​រក​រុក្ខជាតិ​ថ្នាំបុរាណ​ជាមួយ​មិត្តភក្តិ ជួប​គ្រោះ​អកុសល​ត្រូវ​ខ្លា​ចាប់​បំបែក​ពី​ក្រុម អូស​យកទៅ​ស៊ី ទម្រាំ​រកឃើញ​សល់​តែ​….

spot_img

​ប្រទេស​ថៃ​៖ សត្វ​ខ្លា​មួយ​ក្បាល​បានសម្លាប់ និង​ស៊ី​បុរស​ម្នាក់ នៅឯ​ឧទ្យាន​ជាតិ Thap Lan ក្នុង​ខេត្ត​នគររាជ​សីមា​។ អ្នកភូមិ​ក្នុង​តំបន់​ត្រូវបាន​ព្រមាន​មិន​ឲ្យ​ចូលទៅក្នុង​ឧទ្យាន​នេះ​ទៀតឡើយ បន្ទាប់ពី​បុរស​ម្នាក់​ត្រូវបាន​សត្វ​ខ្លាខាំ​ហែកហួរ រហូតដល់​ស្លាប់​បែបនេះ​។​

​លោក Jamras Phumwaengkuang អាយុ ៤៦ ឆ្នាំ បាន​នៅក្នុង​ព្រៃ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់ ដើម្បី​ស្វែងរក​រុក្ខជាតិ​ជា​ឱសថ​បុរាណ នៅពេលដែល​គាត់​ក៏បាន​ឃ្លាត​ចេញពី​ក្រុម ហើយ​នៅពេលនោះ​ពួកគេ​បាន​សំឡេង​សត្វ​មួយ ដែល​ពួកគេ​បាន​គិតថា​ជាស​ត្វ​ខ្លា​។

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង មន្ត្រី​ឧទ្យាន​មួយក្រុម និង​ក្រុម​អ្នក​ជួយសង្គ្រោះ ត្រូវបាន​បញ្ជូន​ទៅរក​មើល​បុរសរងគ្រោះ​។ មិនយូរប៉ុន្មាន ពួកគេ​បាន​ប្រទះ​សត្វ​ខ្លា​ព្រៃ ដែល​កំពុង​យាម​សព​របស់​បុរស​នោះ ។​

​ជើង​ខាងស្តាំ​របស់​បុរស​នោះ ត្រូវបាន​ខាំ​ស៊ីដាច់​បាត់ ហើយ​មាន​ស្នាមរបួស​យ៉ាង​ធំ នៅលើ​ក្បាល​របស់គាត់​។ ក្រុមមន្ត្រី​បាន​ចំណាយពេល​ប្រហែល ១៥ ម៉ោង ដើម្បី​នាំយក​សាកសព​ចេញពី​ព្រៃ​។ សំណល់​នៃ​សាកសព ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Wang Nam Khiew សម្រាប់ធ្វើ​កោសល្យវិច័យ​។​

​លោក Prawatsart Chanthep ប្រធាន​ឧទ្យាន​ជាតិ Thap Lan មានប្រសាសន៍ថា ថ្មីៗ​នេះ​មាន​សត្វ​ខ្លា​ព្រៃ បានបង្ហាញ​ខ្លួន​ជាថ្មី​នៅក្នុង​ឧទ្យាន​នេះ បន្ទាប់ពី​អវត្តមាន​រយៈពេល ២០ ឆ្នាំ​។​

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ឧទ្យាន​ជាតិ​ថាប​ឡាន នេះ គឺ​ស្ថិតក្នុង​តំបន់ Sankamphaeng Range និង​លាតសន្ធឹង​ទាំង​ខេត្ត​ប្រា​ជីន​បូរី និង​ខេត្ត​នគររាជ​សីមា នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​បាងកក​។ ត្រូវបាន​បង្កើត​ឡើងជា​ឧទ្យាន​ជាតិ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៨១ វា​ជា​ឧទ្យាន​ជាតិ​មួយ​ក្នុងចំណោម​ឧទ្យាន​ជាតិ​ចំនួន ៤០ របស់​ប្រទេស​ថៃ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Chiang Rai Times)


spot_img
×