Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី ០៤ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​​ការរស់នៅ​មាន​ភាពរលូន​ល្អ​គួរសម​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ចូលមក​នាំ​ពិបាក​រ៉ាប់រង​នោះទេ​។

ការងារ ៖ ​ការប្រកប​ការងារ ក្នុងអំឡុង​ពេលនេះ​លោក​អ្នកសុខ​ស្រួលខ្លួន​បន្តិច​ពិតមែន ប៉ុន្តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​ចាយវាយ​ក៏​មិនសូវមាន​ជាប់​ខ្លួន​ដែរ ។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ល្អប្រសើរ​បន្តិច ហើយ​បើ​ធ្លាប់តែ​ខ្សត់​ចំណូល​ក៏​អាច​ងើប​វិញ​ខ្លះៗ​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ចូលមក​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ផ្អែមល្ហែម និង សុខដុម​ដូច​សព្វមួយដង៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​តូចធំ ឬ​ការទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​គួរសម​ដែរ​។

ជំនួញ ៖ ​​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ក្នុងផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

ស្នេហា ៖ ​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ឥទ្ធិពល​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រៀម​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​យាយី​នាំ​ពិបាក​ត្រូវ​ទទួលរង​ផល​ប៉ះទង្គិច​ចំពោះមុខ​ណាស់​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ឃើញថា​មិន​ជួប​ការលំបាក​ខ្លាំងក្លា​ឡើយ​ពីព្រោះ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ផ្តល់​ផល​ល្អ​ទេ​តែង​ជួប​បញ្ហា​មិនល្អ​លុកលុយ​យាយី​ច្រើន​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់ និង តានតឹង​សម្តី​ដាក់គ្នា​ណាស់​គប្បី​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​យីអ៊ុន​របស់លោក​អ្នក​ថ្ងៃនេះ​ទោះ​មិនអាក្រក់​បែបណា​ក្តី ប៉ុន្តែ​ទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស ឬ ប្រមាថ​បាន​ទ្បើ​យ​មិន​ដូច្នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ​ក្នុង​ពេលនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​បង្កបញ្ហា​ឱ្យ​កើតការ​ក្តៅក្រហាយ ឬ នាំ​រឿង​មក​អំពល់ទុក្ខ​ទៀតផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន​លឿ​ទៅមុខ​គួរសម ហើយ​បើ​ចង់​បើក​របរ ក៏​អាច​សាកល្បង​បានដែរ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​ 

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់ និង ជួប​បញ្ហា​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រ​យ័​តុ្ន​ប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

ជំនួញ  ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​កម្រៃ​គ្រាន់​ចិញ្ចឹម​ក្រពះ​ទៅរួច​។

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក និង​ភាព​រកាំរកូស ក៏​កើតមាន​ច្រើន​ដែរ​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពិសេស​ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មក​ជាន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។

ការងារ ៖ ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕

ឆ្នាំមមី​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ងាយ​ធ្វើឱ្យ​អារម្មណ៍​តប់​ប្រ​ម៉​ល់​។

ការងារ ៖​ ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បង្កើត​របរ​ថ្មីៗ​អាចធ្វើ​បាន​ចំពោះ​ការបោះ​ទុន​តូចៗ​ឬ​ធុន​មធ្យម​តែ​ការបង្កើត​របរ​ដើមទុន​ធំដុំ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ភាពជោគជ័យ​នោះ​ឃើញថា​ជួប​ផល​លំបាក​ចំពោះមុខ​ច្រើន​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​មិន​គប្បី​ព្រោះថា​ផល​អាក្រក់ៗ​បើ​កើតមាន​ហើយ​គឺ​មិន​ត្រឹម​អាប់ឱន​ទេ​នៅ​អាច​ខូច​ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​មិនសូវ​សម្រេចចិត្ត​អ្វី​សំខាន់​ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​ឧបាយកល​គេ​ណាស់​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាមួយ​កើតឡើង​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​ ក្នុង​គ្រាកន្លងមក​លោកអ្នក​ទទួល​រង​ដំណើរ​ជីវិត​ជួប​ព្យុះភ្លៀង​ច្រើន​ដែលមាន​ទាំង​រឿង​តូច​និង​រឿង​ធំ​ផង​។

ការងារ ៖ ​​ការបំពេញការងាររបស់លោកអ្នក​បាន​ឆ្លង​ការលំបាក​ក្នុង​រយះពេល​កន្លងមក​នេះ​ចាត់ទុកថា​ល្អប្រសើរ​ដោយ​យ៉ាងហោចណាស់​បាន​ឆ្លងកាត់​បទពិសោធន៍ និង អ្នក​ខ្លួះ​បានទទួល​ជោគជ័យ​ច្រើន​ទៀតផង​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំរកា​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុន

ការងារ ៖​ ​ ការបំពេញការងាររបស់លោកអ្នកនៅថ្ងៃនេះអាចមាន​ប្រៀប​ជាង​អ្នកដទៃ​ផងដែរ​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំច​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​លំបាក​មាន​ច្រើន​ត្រូវ​រែកពន់​ផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ការប្រទាំងប្រទើស​ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ស្នេហា​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​សង្គ្រាមពាក្យសម្តី​ឡើង​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខ​ជានិច្ច ហើយ​ពិសេស​បើ​មានការ​លំបាក​អ្វី​ដោះស្រាយ​តែង​សម្រេច​ជោគជ័យ​ផង​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​បន្តិច​ពីព្រោះ​ងាយ​កើតមាន​ផង​។​

ស្នេហា ៖ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ និង ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

spot_img
×