នាយករដ្ឋមន្ត្រីប្រទេសញូហ្សឺលែន អ្នកស្រី Jacinda Ardern បានប្រកាសថា អ្នកស្រីមានផ្ទៃពោះហើយ។ អ្នកស្រីរំពឹងថា នឹងសម្រាលបុត្រនៅក្នុងខែមិថុនាខាងមុខ ហើយគាត់មាននឹងត្រូវឈប់សំរាកពីការងាររយៈពេល ៦សប្តាហ៏។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសុក្រនេះ។
អ្នកស្រី Jacinda Ardern វ័យ ៣៧ គឺជានាយករដ្ឋមន្ត្រីស្ត្រីដ៏ក្មេងជាងគេបំផុតរបស់ពិភពលោក និងជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ប្រទេសញ៉ូវស៊ីឡែនចាប់តាំងពីឆ្នាំ ១៨៥៦មក។
អ្នកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៤០របស់ប្រទេសញ៉ូវស៊ីឡែនតាំងពីថ្ងៃទី ២៦ ខែតុលាមក ក្រោយពេលគណបក្សកម្មកររបស់អ្នកស្រីឈ្នះការបោះឆ្នោតចំណាត់ថ្នាក់លេខ ២ក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដោយពេលនោះមិនមានគណបក្សណាមួយឈ្នះអសនៈភាគច្រើនោះទេ ដូច្នេះអ្នកស្រីបានបង្កើតរដ្ឋភិ
បាលដោយមានការគាំទ្រពីលោក Winston Peters ដែលជាមេដឹកនាំរបស់គណបក្សទីមួយញ៉ូវស៊ីឡែន។
អ្នកស្រីថ្លែងថា អ្នកស្រីបានដឹងថា អ្នកស្រីមានផ្ទៃពោះ តែ ៦ថ្ងៃប៉ុណ្ណោះក្រោយពេលដឹងថា អ្នកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រី។