Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយ​បច្ចេកទេស​ជួញដូរ​គ្រឿងញៀន ឯ​នេះ​គឺ​គ្រឿង​ញៀន​ក្នុង​ផ្លែ​ម្នា​ស់​! (មានវីដេអូ)

ប៉ូលិស​ព័រទុយហ្កាល់ និង​អេស្បាញ​ទើប បំបែក​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​រវាង​អាមេរិក​ខាងត្បូង និង​ទ្វីបអឺរ៉ុប​។ ប្រការ​ពិសេស​បំផុត​នោះ គឺ​គ្រឿងញៀន ៧៤៥ គីឡូក្រាម បាន​លាក់​យ៉ាង “​ស្អាត​” ក្នុង​ផ្លែ​ម្នា​ស់​។​

​បើ​សម្លឹង​មើល​ពី​ក្រៅ​វា​ជា​សំបក​ម្នា​ស់ពិតៗ មាន​ភ្នែកម្នាស់​ពណ៌​ខៀវ​។ ប៉ុន្តែ​ផ្នែក​សាច់​ខាងក្នុង​នៃ​ម្នាស់ គឺជា​ប្រអប់​ផ្ទុក​គ្រឿងញៀន ធ្វើ​ពី​ក្រមួន​។ ផ្លែ​ម្នាស់​ទាំងនោះ​ត្រូវ​បាន​រៀប​ទុក​ក្នុង​កេស ដូច​កេស​ផ្លែឈើ​ដទៃទៀត ច្រើន​នាំចូល​ពី​អាមេរិក​ខាងត្បូង​។​

​ប៉ូលិស​នៅ​បាន “​រុះរើ​” បន្ទប់​កែច្នៃ​គ្រឿងញៀន​នេះ​រកឃើញ​លុយ ៤០០.០០០​អឺរ៉ូ ក្នុង​ទូដែក​ផងដែរ​។​

​បងប្អូន​២​នាក់ សញ្ជា​តិកូ​ឡំប៊ី​ជា​មេក្លោង នៃ​បណ្តាញ​គ្រឿងញៀន​នេះ​។ ពួក​វា​បាន​បង្កើត​បន្ទប់​កែច្នៃ​គ្រឿងញៀន នៅតាម​ទីក្រុង​តូចៗ ជិត​រដ្ឋធានី Madrid របស់​អេស្បាញ​។​

​ប៉ូលិស​ឲ្យដឹងថា គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​ស្តុក​ទុក​នៅ Terrasa Bacelona មុន​ពេល​ជញ្ជូន​ទៅ​កាន់​បន្ទប់​កែច្នៃ ដោយ​ប្រើ​រយៈពេល​ពី ១៥​ថ្ងៃ​-២០​ថ្ងៃ ទើប​ដឹក​ម្តង​។​

​ក្រោយ​កែច្នៃ​រួច​វា​ត្រូវ​បាន​ដឹក​ទៅ​កាន់​ទីកន្លែង​ច្រើន តាមផ្លូវ​សមុទ្រ ចន្លោះ Lisboon (​ព័រទុយហ្កាល់​) ទៅដល់ Panama ។​

​ប៉ូលិស​ឲ្យដឹង​បន្ថែមថា គេ​បាន​ស៊ើបអង្កេត​បណ្តាញ​គ្រឿងញៀន​នេះ​តាំងពី​ខែ មេសា ២០១៧ មកម្ល៉េះ​៕ ចន្ទ្រា​

×