Sunday, December 5, 2021

ក្រុម​ជំនាញ​ដោះមីន រំដោះ​នូវ​ការភ័យខ្លាច​ជូន​ប្រជាកសិករ ដោយសារ​គ្រាប់មីន តែ​ឥឡូវនេះ ខ្លាច​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រុម​ជំនាញ​ដោះមីន បាន​រំដោះ​នូវ​ការភ័យខ្លាច ដោយសារ​គ្រាប់មីន តែ​ឥឡូវនេះ​ខ្លាច​កូ​វីដ​១៩​។ ប្រជាកសិករ​មក​ភ្ជួរស្រែ​ចំការ មិនសូវ​ខ្លាច​កូ​វីដ​១៩​ប៉ុន្មាន​ទេ ព្រោះ​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នកផង​ទាំងពួង ហើយ​និយាយ​ពី​ខ្យល់អាកាស ពន្លឺព្រះអាទិត្យ និង​កម្តៅ​ព្រះអាទិត្យ គឺ​មិនអាច​ចាញ់​មេរោគ​ចង្រៃ​កូ​វីដ​១៩​នោះទេ​។​

​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ បានសរសេរថា រដូវវស្សា​ខិតចូល​មក​ជិត​ដល់​ហើយ ដូចនេះ​ជា​ពេលវេលា​រួសរាន់​ភ្ជួរ​រាស់​ដី “​ធ្វើស្រែ​ទាន់​ក្តៅ​ដី ស្រឡាញ់​? ? ? ទាន់​ក្តៅចិត្ត​”​។

​បើតាម​ឯកអគ្គ​នាយក ៖ បាន​អរគុណ​ក្រុម​ជំនាញ​ដោះមីន ដែល​បាន​រំដោះ​នូវ​ការភ័យខ្លាច ដោយសារ​គ្រាប់មីន តែ​ឥឡូវនេះ​ខ្លាច​កូ​វីដ​១៩​។ មក​ភ្ជួរ​ស្រែចំការ មិនសូវ​ខ្លាច​កូ​វីដ​១៩​ប៉ុន្មាន​ទេ ព្រោះ​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នកផង​ទាំងពួង ហើយ​និយាយ​ពី​ខ្យល់អាកាស ពន្លឺព្រះអាទិត្យ និង​កម្តៅ​ព្រះអាទិត្យ គឺ​អស់ទាស់​ហ្ន​ង មិនអាច​ចាញ់​អា​មេរោគ​ចង្រៃ​កូ​វីដ​១៩​នោះទេ​។

“​កសិករ​ខិតខំ​បង្កើត​ផល​ចំណីអាហារ​ចិញ្ចឹម មនុស្សលោក​….​រួមគ្នា​ធ្វើ​ផលិតផល​កសិកម្ម​ចម្រុះ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​យើង សង្គមជាតិ​យើង​! ពីមុន​សម័យ​កូ​វីដ​១៩​។ វិស័យ​ទេសចរ សេវាកម្ម និង​ឧស្សាហកម្ម នាំមុខគេ រីឯ​វិស័យ​កសិកម្ម​មានតែ​ប្រមាណ​២៣%​ទេ នៃ​GDP ហើយ​សម័យ​កូ​វីដ​នេះ សុំ​ពឹងពាក់​វិស័យ​កសិកម្ម​ជួយ​បង្កើន​ការផលិត ផ្តល់​ការងារ​ធ្វើ ការ​ទ្រទ្រង់​ជីវភាព​រស់នៅ របស់​ប្រជាជន​កម្ពុជា​ហើយ​” នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​៕​ដោយ​៖​កូ​ឡាប​