Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់​គ្នា​គេ​ខ្លាច​គុក តែ​បុរស​នេះ​បែរ​ជា​ចង់​ចូល​គុក ដោយ​ផឹក​ស្រា​ឲ្យ​ស្រ​វឹង រួច​ដើរ​ចូល​ប៉ុស្តិ៍​ឲ្យ​ប៉ូ​លីស​ចាប់ ព្រោះ​តែ​ហេតុ​ផល​ដ៏​ហួស​ចិត្ត​មួយ​នេះ….

spot_img

​ប្រទេស​ថៃ​៖ បុរស​ម្នាក់​បាន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​គាត់​មាន​ចេតនា​ផឹកស្រា​វី​ស្គី​មួយ​ដប ដើម្បី​ស្នើ​សុំចូល​គុក​ដោយ​ស្វ័យប្រវត្តិ ដែលជា​ទីកន្លែង​វិស្សមកាល​ឆ្ងាយ​ពី​ការងារ​របស់គាត់ ។ ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២០ ។

Jetsada អាយុ ៣៧ ឆ្នាំ​មកពី​ខេត្ត​ស៊ីសាកេត គឺជា​បុរស​ដែល​គិតថា​គុក នឹង​ជា​វិស្សមកាល​ដ៏​ល្អ​មួយ​ឆ្ងាយ ពី​ចៅហ្វាយ​របស់ខ្លួន បាន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស និង​សួរថា​តើ​ប៉ូលិស​អាច​ចាប់ខ្លួន​គាត់ ហើយ​ដាក់គុក​គាត់​បានទេ​។

Jetsada ជា​កម្មករសំណង់​នៅ​ខេត្ត​ឈុន​បុរី កំពុងធ្វើការ​នៅ​ជិត​ស្ថានីយ៍​ប៉ូលិស Samed ។ បុរស​វ័យ ៣៧ ឆ្នាំ​រូបនេះ​បាន​បង្កើត​ផែនការមេ​មួយ​នេះ ដោយ​សង្ឃឹមថា នឹង​បាន​ឈប់សម្រាក​ការងារ​ពី​ចៅហ្វាយ​របស់គាត់ ហើយ​ជឿជាក់ថា ពន្ធនាគារ​គឺជា​ទីតាំង​ល្អឥតខ្ចោះ សម្រាប់​ការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។ គាត់​មាន​ចេតនា​ផឹកស្រា​វី​ស្គី​មួយ​ដប ដោយមាន​ជាតិ​អាល់កុល ៤០% បន្ទាប់មក​គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស ដោយ​ថ្មើរជើង​។ នៅពេល Jetsada បាន​មកដល់​ស្ថានីយ៍ គាត់​បាន​ជូនដំណឹង​ដល់​មន្ត្រី​ម្នា​ក់ថា គាត់​ស្រវឹង​ហើយ​បាន​ស្នើសុំ​ឲ្យ​ចាប់ខ្លួន​។​

​ប៉ូលីស​ក៏ត្រូវ​បានធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ បន្ទាប់ពី​បានលឺ​នូវ​អ្វីដែល​បុរស​រូបនេះ​ចង់បាន ដោយបាន​ធ្វើ​តេ​ស្តិ៍​ផ្លុំ​ខ្យល់​រក​ជាតិ​អាល់កុល​ផងដែរ​។ នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី​បានជា​គាត់​ចង់ទៅ​ពន្ធនាគារ Jetsada បាន​បញ្ចេញ​ឲ្យ​ដឹងថា ថៅកែ​នៅ​ការដ្ឋាន​សំណង់​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ធុញទ្រាន់​ខ្លាំង​។ គាត់​គ្រាន់តែ​ត្រូវការ​វិស្សមកាល​ឆ្ងាយ​ពី​ចៅហ្វាយ​ប៉ុណ្ណោះ ដូច្នេះ​ពន្ធនាគារ​នឹង​ក្លាយជា​ជម្រើស​ដ៏​ល្អ​។ Jetsada ក៏បាន​បញ្ជាក់ថា ថៅកែ​នឹង​មក​ធានា​គាត់​នៅក្រៅ​ឃុំ បន្ទាប់ពី​មាន​ព័ត៌មាន​នេះ​លេចឮ​ដល់​គាត់​។

​ប៉ូលិស​បានដឹងថា Jetsada បាន​ដើរទៅ​ស្ថានីយ៍​ប៉ូលិស ពី​ការដ្ឋាន​សំណង់​នៅក្បែរនោះ​។ មន្ត្រី​មិនអាច​ចាប់ខ្លួន​គាត់​បានទេ ព្រោះ​បុរស​នោះ​មិន​បានធ្វើ​អ្វីដែល​ផ្ទុយ​នឹង​ច្បាប់​។​

​ក្រោយ​ចំណាយពេល​អង្គុយ​គិត និង​ពិភាក្សា​ជាមួយ​ប៉ូលីស​មួយសន្ទុះ Jetsada ហាក់ដូចជា​ភ្លឺស្វាង​ផ្លូវចិត្ត ហើយ​វិល​ត្រលប់មក​កន្លែងធ្វើការ​វិញ ។ តាមរយៈ​រឿងនេះ ប៉ូលិស​បាន​និយាយ​ទាំង​ហួសចិត្ត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​បុរស​ម្នា​ក់មាន​ចេតនា​ផឹកស្រា​ស្រវឹង ហើយ​មក​ប៉ុស្តិ៍ ដើម្បី​សុំ​ឲ្យ​ចាប់ខ្លួន​ដាក់គុក​បែបនេះ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)​

 

spot_img
×