Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ លោក​ត្រូវគេ​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​

spot_img

អង់គ្លេស ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា​របស់លោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ទោះយ៉ាងណា​ក៏ដោយ ការិយាល័យ​របស់លោក​បញ្ជាក់ថា លោក​នៅតែមាន​ស្មារតី​ល្អ​។​

​អង់គ្លេស​មិនទាន់មាន​ផែនការ​ឲ្យ​មានការ​ស្នង​តំណែង​ជា​ផ្លូវការ​ជំនួស​រូប​លោ​កឡើ​យ ប្រសិនជា​លោក​ធ្វើការ​លែងកើត ប៉ុន្តែ​លោក Boris Johnson ដែល​បច្ចុប្បន្ន​មាន​វ័យ ៥៥​ឆ្នាំ បានស្នើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​លោ​ក Dominic Raab ធ្វើការ​តំណាង​គាត់​។​

​នៅក្នុង​សេចក្តីប្រកាស​បានបញ្ជាក់​ថា “​ពេញ​មួយ​រសៀល​នេះ ស្ថានភាព​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ លោក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​បន្ទប់​ថែ​រទាំង​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​”​។​

“​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ដើម្បី​ធ្វើការ​តំណាង​រូបលោក​ក្នុងពេល​ចាំបាច់​”​។​

​សូមបញ្ជាក់ថា ប្រទេស​អង់គ្លេស​បានប្រកាស​បិទ​ប្រទេស​កាលពី ២​សប្តាហ៍​មុន បន្ទាប់ពី​មាន​ការរីក​រាលដាល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ខ្លាំង ហើយ​បច្ចុប្បន្ន ការ​រាតត្បាត​នៅ​អង់គ្លេស កំពុង​តែមាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​

​បើតាម​តួលេខ មាន​អ្នក​ឆ្លង​វីរុស​ជាង ៥០.០០០​នាក់ និង​មាន​អ្នកស្លាប់​ច្រើនជាង ៥០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×