Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ការសិក្សា​របស់​សិស្ស ជំរុញ​ឲ្យ​គ្រូ​ជំនាញ ត្រូវ​បង្ហាត់បង្ហាញ​ដល់​សិស្ស​ថ្នាក់​ទី​១២ តាម​ប្រព័ន្ធ​អន​ឡាញ​

តាកែវ​៖​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ ណែនាំ​ឲ្យ​គ្រូ​ជំនាញ​ជួយ​បង្ហាត់បង្រៀន​សិស្ស​ថ្នាក់​ទី​១២ តាម​អន​ឡាញ ដើម្បី​ពង្រឹង​ពី​សមត្ថភាព​របស់​សិស្ស ជាពិសេស​ត្រូវតែ​ចុះ​ស្វ័យ​សិក្សា​ជាមួយ​សិស្ស ដល់ផ្ទះ ដើម្បី​បង្កើន​ការទំនាក់ទំនង​គ្នា តាម​ប្រព័ន្ធ​អន​ឡាញ លើ​ការបង្រៀន និង​រៀន​នៅតាម​ផ្ទះ របស់​សិស្ស​ថ្នាក់​ទី​១២​ទាំងអស់ នៅ​ទូទាំង​ខេត្តតាកែវ និង​ចូលរួម​ផ្សព្វផ្សាយ​នៅ​វិធី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ពី​ការចេះ​ធ្វើ​អនាម័យ​លើ​ខ្លួន​។

​ជុំវិញ​វិធានការ​ក្នុងការ​ជំរុញ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​១២ ត្រូវតែ​បង្រៀន​ដល់​សិស្ស​ថ្នាក់​ទី ១២ លោក ឡោ វី​រិ​ទ្ធ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ស៊ី​អ៊ី​អិន ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ​ថា មន្ទីរ​ចង់​ឲ្យ​ប្អូនៗ​ដែល​សម្រាក​ពី​ការងារ​រៀនសូត្រ​នៅផ្ទះ យក​ពេលទំនេរ និង​ពេលវេលា​ខ្លះមក​រៀន ជាមួយនឹង​គ្រូ​ជំនាញ​តាម​មុខ​វិទ្យា​ផ្សេងគ្នា តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនិង​គ្រូ មួយទៀត​គឺ​តម្រូវ​ឲ្យ​គ្រូ និង​នាយក​សាលា​ទាំងអស់ ត្រូវ​ចុះទៅ​ដល់​ខ្នង​ផ្ទះ​តែម្តង ដើម្បី​ស្វ័យ​សិក្សា​ជាមួយនិង​សិស្ស​ឲ្យ​ពួកគាត់​រៀន​គិត រៀន​ធ្វើ​នៅផ្ទះ​របស់ខ្លួន​រួច​ផ្ញើ​ឯកសារ វិលត្រឡប់​មក​ឲ្យ​គ្រូ​ត្រួតពិនិត្យ តាម​ប្រព័ន្ធ​អន​ឡាញ​ស្មា​ត​ហ្វូ​ន ហើយ​តម្រូវ​ឲ្យ​គ្រូ​ជំនាញ​ឆ្លើយតប​ក្រោយពេល​ត្រួតពិនិត្យ​រួច ដើម្បី​ចង្អុលបង្ហាញ​បន្ថែម និង​ជួយ​ជ្រោមជ្រែង​ដល់​ពួកគាត់ នៅក្នុង​ឆ្នាំ​សិក្សា​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នេះ ឲ្យ​មាន​លទ្ធផល​ល្អប្រសើរ ខណៈដែល​ប្រទេស​កម្ពុជា របស់​យើង​ត្រូវបាន បើក​បវេសនកាល​តូច​មួយ ដោយ​ឲ្យ​សិស្ស​ឈប់សម្រាក​មុន​កាលកំណត់ មួយរយៈ​សិន ធ្វើ​ឲ្យ​ការបង្រៀន និង​រៀន​របស់​ពួកគាត់​មានការ​យឺតយ៉ាវ ដោយសារតែ ការចូលរួម​ទាំងអស់​គ្នា ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​រលាក​សួត​ថ្មី ហៅថា កូ​វីដ​១៩ ដែល​កំពុង​កើតឡើង​នៅលើ​សកលលោក និង​បាន​កំពុងតែ​គំរាមកំហែង​ដល់​អាយុជីវិត របស់​មនុស្ស​ជាច្រើន ដោយសារតែ​ប្រភេទ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល ណា​ឲ្យ​បានច្បាស់លាស់ ដោយមាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​។ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​របស់​យើង បើតាម​សេចក្តី​របស់​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ មាន​អ្នក​កើត​នៅ​ជំងឺ​កូ​វីដ ១៩​នេះ ចំនួន ១១៥​ករណី ហើយ​មកទល់ពេលនេះ គឺ​កម្ពុជា​របស់​យើង​បានធ្វើការ​បានជា​សះស្បើយ​ចំនួន ៥៨​ករណី បើ​គិត​ជា​ភាគរយ ស្មើ​និង ៥០,៤៣% បើ​ធៀប​នឹង​ចំនួន អ្នក​កើត​នូវ​វីរុស​កូ​វីដ​១៩ ៕​ដោយ​៖ តាកែវ​

×