ភ្នំពេញ៖ លោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ និងលោកជំទាវឧកញ៉ា ជីប យុទ្ធារី ព្រមទាំងក្រុមការងារ បាននាំជំនួយសប្បុរសជូន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រូពេទ្យស័គ្ម្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាភូមិគ្រឹះ នាថ្ងៃទី៧ខែមេសានេះ ដើម្បីប្រយុទ្ធនឹងជំងឺមេរោគ COVID-19។
សម្ភាររួមមាន ៖ ទឹកបរិសុទ្ធអេរ៉ូទិក 2400 ដប និងម៉ាស 4000ម៉ាស។ សម្ភារទាំងនោះ ដើម្បីចូលរួមចំណែកអំពីវិធានការ និងការធ្វើអនាម័យក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID-19 ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
លោកជំទាវក៏បានសំណូមពរដល់លោកឧកញ៉ា លោកជំទាវ ទាំងអស់ បន្តធ្វើសកម្មភាពនេះជាប្រចាំ ។
លោកជំទាវក៏បានជូនពរឲ្យបងប្អូនជនរួមជាតិជៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយ ជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អៗ គ្រប់ៗគ្នា។ កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគ COVID-19 ។
លោកជំទាវក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ដល់លោកឧកញ៉ា ទៀង ថៃ លោកជំទាវឧកញ៉ាបណ្ឌិត វណ្ណ លុយ និងលោកជំទាវឧកញ៉ា ជីប យុទ្ធារី ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះ៕ដោយ៖កូឡាប