Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​រដ្ឋមន្ត្រី​កាបរទេស​អ​ស៊ាន ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជា​វិធានការ​ឆ្លើយតប​និង ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន តាមរយៈ​ប្រព័ន្ធ វីដេអូ ជាមួយ​រដ្ឋមន្ត្រី​កាបរទេស​អ​ស៊ាន នៅ​ថ្ងៃទី​៩ ខែមេសា​នេះ ដើម្បី​ធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​វិធានការ​របស់​អាស៊ាន ចំពោះ​ការ​ផ្ទុះឡើង​យ៉ាង​ឆាប់រហ័ស​នៃ​កូ​វីដ​-១៩ ។​

​កិច្ចប្រជុំ​នេះ ជា​ជំហាន​មួយ​យ៉ាងសំខាន់ សម្រាប់​សកម្មភាព​រួម​គ្នា​របស់​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​សុខុមាលភាព​ពិភពលោក ដែល​កំពុង​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​-១៩ ហើយ​និង​ដើម្បី​ពង្រឹង​ភាពរឹងមាំ​របស់​អាស៊ាន​។​

​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ស្តីពី​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ បានធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​វិធានការ ឆ្លើយតប​រួម​របស់​អាស៊ាន ចំពោះ​ការ​ផ្ទុះឡើង​យ៉ាង​ឆាប់រហ័ស​នៃ​កូ​វីដ​-១៩ ក៏ដូចជា ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​កូ​វីដ​-១៩ ដែល​គ្រោង​នឹង​រៀបចំឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​ដោយ​៖​សម្ផស្ស​

spot_img
×