មនុស្សចំនួន ១៦នាក់បានរងរបួស ក្រោយពេលរថយន្តភ្លើងមួយគ្រឿងបានបុកនឹងទ្រនាប់ ដែលគេដាក់ការពារនៅលើផ្លូវដែក នៅជាយក្រុងស៊ីដនី។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។
ហេតុការណ៍បុកទ្រនាប់ដែលគេដាក់នៅខាងចុងផ្លូវដែក កើតឡើងកាលពីព្រឹកថ្ងៃច័ន្ទ ម៉ោងប្រហែល ១០ព្រឹក (ម៉ោងក្នុងតំបន់កើតហេតុ)។
ក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យអ្នកដំណើរបុរស វ័យ ២១ឆ្នាំ ម្នាក់រងរបួសបាកជើង និងអ្នកដំណើរ ១៥នាក់ទៀតរងរបួសស្រាល។
ប៉ូលីសនិយាយថា ពួកគេកំពុងតែស៊ើបអង្កេត ដើម្បីដឹងថា តើមូលហេតុអ្វីបានជារថភ្លើងមិនឈប់។
ប៉ូលីសនិយាយថា រថភ្លើងបានបន្ថយល្បឿនដើម្បីឈប់ ប៉ុន្តែវាមិនបានឈប់បែរជាទៅបុកទ្រនាប់ផ្លូវដែកនៅចុងបង្អស់នៃផ្លូវដែក៕ សុភ័ក្ត្រ