អតីតមន្ត្រីបក្សកុម្មុនិស្តវៀតណាមម្នាក់ ឈ្មោះ Dinh La Thang ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធធនាគាររយៈពេល ១៣ឆ្នាំ ពីបទគ្រប់គ្រងមិនបានល្អ ដែលធ្វើក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam ខាតបង់ប្រាក់ជាច្រើន។ នេះបើតាមការចេញផ្សាយរបស់ សារព៌តមាន BBC នៅថ្ងៃអង្គារម្សិលមិញនេះ។
ការកាត់ទោសលើអតីតសមាជិកកិច្ចការនយោបាយរបស់បក្សកុម្មុនិស្តវៀតណាម គឺជាផ្នែកមួយនៃការបង្ក្រាបអំពើពុករលួយទាក់ទងទៅនឹងអ្នកកាន់កាប់ក្រុមហ៊ុនប្រេង និងធនាគារ។
ចំនែកអ្នកកាន់កាប់ក្រុមហ៊ុន PetroVietnam ឈ្មោះ Trinh Xuan Thanh ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត។
ករណីរបស់លោក Dinh La Thang ធ្វើឲ្យសហគមន៏អន្តរជាតិមានការចាប់អារម្មណ៏ជាខ្លាំង នៅពេលដែលក្រសួងការបរទេសអាឡឺម៉ងបានចោទប្រកាន់ប្រទេសវៀតណាមថា បានចាប់ចំរិតគាត់ដោយខុសច្បាប់ពីទីក្រុងប៊ែឡាំង ជាទីកន្លែងដែលគាត់កំពុងស្វែងរកសិទ្ធិជ្រោក
កោន។
ចំនែកអ្នកពាក់ព័ន្ធផ្សេងៗទៀតចំនួន ២០នាក់ ក៏ត្រូវតុលាការកាត់ទោសផងដែរ ដោយឲ្យជាប់គុក
ពី ៣ឆ្នាំទៅ ៩ឆ្នាំ៕ សុភ័ក្ត្រ