ភ្នំពេញ ៖ នៅថ្ងៃ ទី២៩ ខែមេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានបើកិច្ចប្រជុំប្រចាំខែ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងនាមប្រធានប្ដូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាវិមានសន្តិភាព ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម បានលើកឡើងចំពោះករណីសំខាន់ ដូចជា ៖ ករណីមន្ត្រីមានអំណាចធំម្នាក់ ឃុបឃិតយកដីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី , ករណីប្រើហិង្សា ក្នុងពេលចុះឈូសឆាយដី នៅតំបន់បឹងសំរោង ខណ្ឌព្រែកព្នៅ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ក៏បានលើកឡើង ចំពោះបញ្ហាកសិផលចុះថោក និងផលិតផលកសិកម្មខ្លះមិនសូវមានទីផ្សារ រួមទាំងគំនិតក្នុងការជំរុញកាលានុវត្តន៍ភាព ក្នុងវិស័យកសិកម្មនេះ និងបានផ្ដល់ជាអនុសាសន៍ ក្នុងការអញ្ជើញ ដល់ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីប្រជុំលក្ខណៈអន្តរក្រសួង ក្នុងការប្រមូលធាតុចូល ទើបអាចជំរុញបញ្ហាកសិកម្មរបស់កម្ពុជា ឲ្យរីកចម្រើនខ្លាំង ព្រោះក្រសួងទាំងនេះ មានការពាក់ព័ន្ធគ្នាទៅនឹងវិស័យកសិកម្ម។
ដោយឡែកលើទិដ្ឋភាពទូទៅ នៃការវិវឌ្ឍជំងឺ កូវីដ១៩ ឯកឧត្តមបានផ្ដល់ជាទស្សនៈមួយចំនួន ដោយផ្ដោតសំខាន់លើការដោះស្រាយផលប៉ះពាល់ សេដ្ឋកិច្ច របស់ពលរដ្ឋ បន្ទាប់ពីរងផលប៉ះពាល់នៃជំងឺ កូវីដ១៩នេះ ៕ដោយ៖កូឡាប