ភ្នំពេញ៖ នៅថ្ងៃដំបូងនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាមគោលដៅជាច្រើន ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសច្បាប់ បានចំនួនដូចខាងក្រោម ១. ម៉ូតូចំនួន ៩០០គ្រឿង ២. រថយន្ត ៨០ គ្រឿង។
* ម៉ូតូសរុបចំនួន ៩០០ គ្រឿង ក្នុងនោះ អត់មួក ៨៤៥ គ្រឿង អត់លេខ ៨ គ្រឿង ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង។
* រថយន្តសរុបចំនួន ៨០ គ្រឿង ក្នុងនោះ អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង បញ្ច្រាសទិស ៧ គ្រឿង អត់លេខ ២ គ្រឿង និយាយទូរស័ព្ទ ២ គ្រឿង អត់ប័ណ្ណសំគាល់យាន ១ គ្រឿង ល្មើសសញ្ញាចរាចរ ៣ គ្រឿង សំពីងសំពោង ២ គ្រឿង៕ ដោយ៖កូឡាប